នេះជាឡានអត់ប្រើសាំង BMW iX3 គ្រឿងដំបូងបង្អស់ ចេញពីរោងចក្រនៅចិន

រថយន្តអគ្គិសនី iX3 មួយគ្រឿងដំបូងបង្អស់របស់ BMW បានចាកចេញពីខ្សែសង្វាក់ផលិតកម្ម នៅរោងចក្រ BMW-Brilliance Automotive (BBA) ក្នុងទីក្រុង Shenyang ប្រទេសចិន បន្ទាប់ពីសង្វាក់ផលិតកម្មនៃរថយន្តនេះបានចាប់ផ្តើម កាលពីថ្ងៃទី២៩ ខែកញ្ញា។

រថយន្ត BMW iX3 EV ត្រូវបានផលិតនៅរោងចក្រ BMW-Brilliance Automotive (BBA) ដូចទៅនឹងរថយន្ត BMW X3 ដែរ។ រោងចក្រខាងលើនេះបានឆ្លងកាត់ការធ្វើតេស្តផ្នែកមេកាមិច ១២៨លើក និង ផ្នែក Software ចំនួន ៩៩៤លើក ដើម្បីធានាថារថយន្តមានគុណភាពខ្ពស់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា រថយន្ត BMW iX3 ត្រូវបានដាក់បង្ហាញតាមកម្មវិធីអនឡាញមួយ កាលពីខែកក្កដា ដោយវាមានបំពាក់កញ្ចប់អាគុយអគ្គិសនីកម្លាំង ៨០គីឡូវ៉ាត់ម៉ោង និងម៉ូទ័រអគ្គិសនីមួយ ដែលបង្កើតកម្លាំងបានសរុប ២៨២សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៦,៨វិនាទី ហើយមានល្បឿនអតិបរមា ១៨០គីឡូម៉ែត្រក្នុងមួយម៉ោង។ រថយន្ត SUV អត់ប្រើសាំងនេះនឹងមានចម្ងាយបើកបរ ៤៦០គីឡូម៉ែត្រ រាល់ពេលសាកភ្លើងពេញម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម