McLaren Group ដែលមានកាន់កាប់ក្រុម Formula 1 និងម៉ាកយីហោ Supercar បានប្រកាសអំពីផែនការកាត់បន្ថយបុគ្គលិក ១២០០នាក់ ដែលស្មើនឹងជាង ២៥% នៃចំនួនបុគ្គលិកសរុបរបស់ខ្លួន។
ការកាត់បន្ថយបុគ្គលិកនេះគឺជាផ្នែកនៃការធ្វើកំណែទម្រង់ឡើងវិញ ដែលកើតមានដោយការផ្ទុះនូវជំងឺកូវីដ១៩ និងការចំណាយលើការរៀបចំកម្មវិធីប្រណាំងរថយន្ត Formula 1 នាឆ្នាំ ២០២១ ខាងមុខ។
McLaren បានឲ្យដឹងថាខ្លួនរងផលប៉ះពាល់ខ្លាំងដោយសារជំងឺកូវីដ១៩ ដោយការរំសាយចោលកម្មវិធី Formula 1 នាឆ្នាំ ២០២០ ការផ្អាកការផលិតនិងការលក់រាយ រួមទាំងតម្រូវការមានការធ្លាក់ចុះ ធ្វើឲ្យប៉ះពាល់ដល់ចំណូលរបស់ខ្លួនជាខ្លាំង។
McLaren គឺជាក្រុមហ៊ុនចុងក្រោយគេក្នុងចំណោមក្រុមហ៊ុនផលិតដែលបានកាត់បន្ថយបុគ្គលិកព្រោះវិបត្តិកូវីដ១៩។ កាលពីសប្ដាហ៍មុន Rolls-Royce Holdings ដែលជាក្រុមហ៊ុនផលិតម៉ាស៊ីនយន្តហោះរបស់អង់គ្លេស បានប្រកាសអំពីការកាត់បន្ថយបុគ្គលិក ៩ពាន់នាក់ ក្នុងចំណោមបុគ្គលិកសរុប ៥២ ០០០ នាក់របស់ខ្លួន៕