បើកទទួលកក់ភ្លាម រថយន្ត Peugeot 408 ទទួលបានការកក់ទុកមុនលើសពី ១០ ០០០ គ្រឿង ត្រឹមរយៈពេល ៣០នាទីប៉ុណ្ណោះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Peugeot បានធ្វើការដាក់ការបញ្ជាទិញជាមុនសម្រាប់រថយន្ត Peugeot 408 បន្ទាប់ពីការដាក់បង្ហាញនៅថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២២ ដោយទទួលបានបញ្ជាទិញទុកមុនលើសពី ១០ ០០០ គ្រឿង ត្រឹមរយៈពេល ៣០នាទីប៉ុណ្ណោះ នៅក្នុងប្រទេសចិន បើទោះបីជាមិនទាន់មានការប្រកាសតម្លៃជាផ្លូវការក៏ដោយ។

សម្រាប់ការរចនារបស់វរថយន្តនេះ គឺស្រដៀងទៅនឹង Peugeot 308 SW Wagon ដោយប្រើប្រាស់គ្រោងឆ្អឹងដូចគ្នា ជាមួយការសង្កត់ធ្ងន់លើភាសានៃការរចនា “Lion Soul Aesthetics” ដោយបានបំពាក់ជាមួយប៉ាណាខាងមុខឲ្យឈ្មោះថា Dot-Matrix អបជាមួយនឹងចង្កៀងបំព្លឺពេល DRL ចង្កៀងខាងក្រោយ LED  ឲ្យឈ្មោះថា “Lion’s Claw LED” រាងស្លីមផ្តេក រួមជាមួយកាងខ្យល់ spoiler ភ្ជាប់ជាមួយនឹងឡូហ្គោសត្វតោថ្មី និងថាសកង់ស្ព័រទំហំ ១៧ អ៊ីញ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផ្នែកខាងក្នុងប្រើប្រាស់ការរចនា i-Cockpit ដោយសង្កត់ធ្ងន់ទៅលើភាពប្រណីតនៃរថយន្តលក្ខណៈគ្រួសារ និងមានបំពាក់ជាមួយកុងទ័រព័ត៌មានឌីជីថល 3D ទំហំ ១០ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០ អ៊ីញ ជាមួយនឹងប្រព័ន្ធ Focal Premium Hi-Fi, ឧបករណ៍បំពងសំឡេងចំនួន ១៤ចំនុច ការតភ្ជាប់បណ្តាញឆ្លាតវៃ Dongfeng Peugeot Blue-i 3.0 បំពាក់ដោយ ACC adaptive cruise, CarPlay, ប្រព័ន្ធបន្សុទ្ធខ្យល់ AQS, កាំមេរ៉ា ៣៦០ ដឺក្រេ និងបំពាក់ដោយប្រព័ន្ធជំនួយការបើកបរចុងក្រោយបំផុតពី Peugeot គាំទ្រសម្រាប់មុខងារបើកបរពាក់​ semi-autonomous ជាមួយមុខងារ Drive Assist 2.0 ។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៦ លីត្រ Turbocharged ផលិតកម្លាំងបាន ១៦៧ សេះ និងកម្លាំងរមួល ២៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ ៦វគ្គ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម