បែកធ្លាយរូបរាងពិតប្រាកដរបស់រថយន្តភីកអាប់តម្លៃ ២ម៉ឺនដុល្លាររបស់ Ford មុនពេលបង្ហាញខ្លួនផ្លូវការ

រថយន្ត Maverick គឺជារថយន្តភីកអាប់ខ្នាតតូចថ្មីរបស់ក្រុមហ៊ុន Ford ដែលផលិតឡើងដោយប្រើប្រាស់ជាមួយគ្រោងឆ្អឹង C2 ដូចរថយន្ត Escape និង Bronco Sport ដោយគ្រោងនឹងបង្ហាញជាផ្លូវការនៅយប់ថ្ងៃនេះ។ ប៉ុន្តែមុនពេលមកដល់ មានរូបភាពមួយចំនួនបានធ្វើការចែកចាយអោយឃើញនូវរូបរាងពិតប្រាកដនៃរថយន្តភីកអាប់នេះ ។

តាមរយ:រូបភាពដែលបានបង្ហាញនេះ យើងឃើញថារថយន្ត Ford Maverick បានភ្ជាប់មកជាមួយការរចនាប៉ាណាផ្នែកខាងមុខយ៉ាងពិសេសប្លែកដែលមានឡូហ្គូ FORD រួមជាមួយចង្កៀងមុខរាងជាអក្សរ C បន្ថែមជាមួយអំពូលកាត់អ័ព្ទមានទំហំតូច និងកាងខាងក្រោម និងថាសកង់ពណ៌ខ្មៅផងដែរ។ រីឯផ្នែកខាងក្នុង បានបំពាក់ជាមួយដៃចង្កូតដូចគ្នានិងរថយន្ត Bronco Sport និងអេក្រង់ LCD ទំហំ ៨អ៊ីញ មានមុខងារ OTA, 4G LTE WiFi និងឧបករណ៍ផ្សេងបន្ថែមទៀត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះ នឹងបំពាក់ជាមួយម៉ាស៊ីន ចំណុះ ២,០លីត្រ EcoBoost ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៥០សេះ កម្លាំងរមួល ៣៧៦ញ៉ុតុនម៉ែត្រ។ វាអាចនឹងប្រើប្រអប់លេខអូតូ ៨វគ្គ និងមានជម្រើសប្រភេទកូនកាត់ Hybrid ផងដែរ។

សម្រាប់តម្លៃនៃរថយន្តខ្នាតតូចនេះ គេរំពឹងថា វានឹងមានតម្លៃចាប់ពី ២០ ០០០ដុល្លារ ដល់ ២៥ ០០០ដុល្លារសម្រាប់ទីផ្សារបរទេស ប៉ុន្តែសម្រាប់ព័ត៌មានយ៉ាងណា យើងរងចាំទាំងអស់គ្នា នៅពេលរថយន្តនេះចេញជាផ្លូវការនៅយប់នេះ៕

  • សូមចុចលើ Link មួយនេះដើម្បីអានលម្អិតនូវព័ត៌មានលម្អិតបន្ទាប់ពីបានចេញជាផ្លូវការ៖ https://bit.ly/2THbi1A
ផ្ទាំងផ្សាយពាណិជ្ជកម្ម