ចេញហើយ! តម្លៃឡាន Jeep Wrangler ប្រភេទសាកភ្លើង

ក្រុមហ៊ុន FCA បានចាប់ផ្តើមការដំឡើងរថយន្ត Jeep Wrangler 4xe ប្រភេទសាកភ្លើងថ្មី Plug-in Hybrid នៅរោងចក្រ Toledo North របស់ខ្លួន ក្នុងរដ្ឋ Ohio សហរដ្ឋអាមេរិក តាំងពីមិនទាន់ប្រកាសតម្លៃលក់របស់វា។

ឥឡូវនេះ ក្រុមហ៊ុនខាងលើបានឲ្យដឹងថា SUV ប្រភេទ Plug-in Hybrid ថ្មីនេះ ត្រូវបានគេកំណត់ឲ្យចេញលក់ជាផ្លូវការ នៅដើមឆ្នាំ២០២១ ដោយចែកចេញជា ២ ម៉ូដែល គឺ Wrangler Sahara 4xe និង Wrangler Rubicon 4xe ជាមួយនឹងតម្លៃ ៤៧ ៩៩៥ដុល្លារ និង ៥១ ៦៩៥ដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Wrangler 4xe ឆ្នាំ២០២១ ប្រើម៉ាស៊ីនសាំង turbocharged ចំណុះ ២,០លីត្រ និង ម៉ូទ័រអគ្គិសនី២ ដែលបង្កើតកម្លាំងបានសរុប ៣៧៥សេះ។ វាក៏មានបំពាក់កញ្ចប់អាគុយអគ្គិសនីទំហំ ១៧គីឡូវ៉ាត់ម៉ោង ដែលផ្តល់ឲ្យវានូវចម្ងាយបើកបរដោយថាមពលអគ្គិសនីសុទ្ធ ៤០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។

Wrangler Sahara 4xe មានបំពាក់យ៉ាន់ ២០អ៊ីញ, ពូកស្បែក, ចង្កៀង LED, អេក្រង់កម្សាន្ត ៨,៤អ៊ីញ, ប្រព័ន្ធសំឡេង Alpine ៩គ្រាប់, ប្រព័ន្ធប៉ុងពីរ Selec-Trac Full-Time 4WD ជាដើម។ ចំណែកឯ Wrangler Rubicon 4xe Launch Edition មានបន្ថែមប្រព័ន្ធប៉ុងពីរខ្លាំងជាងនេះ គឺ Rock-Trac Heavy Duty Full-Time 4WD៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម