ប្រទេសជប៉ុន​ផ្តល់ឡានពេទ្យចំនួន ៣៥គ្រឿង ដល់ក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩

ប្រភពរូបភាព៖ Embassy of Japan in Cambodia ស្ថានទូតជប៉ុននៅកម្ពុជា

នៅថ្ងៃនេះ នៅលើទំព័រផ្លូវការរបស់ ស្ថានទូតជប៉ុននៅកម្ពុជា បានធ្វើបង្ហោះរូបភាពស្តីពី “ពិធីប្រគល់ទទួលរថយន្តគិលានសង្រ្គោះ”។ ដែលមានខ្លឹមសារទាំងស្រុងដូចតទៅ៖ ពិធីប្រគល់ទទួលរថយន្តគិលានសង្រ្គោះ៣៥គ្រឿងដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុនត្រូវបានប្រារព្ធឡើងកាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ នៅឃ្លាំងឱសថកណ្តាលនៃក្រសួងសុខាភិបាល ក្រោមវត្តមានរបស់លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលនិង លោក ការិម៉ាតា អាត្សឹស៊ី ឧបទូតនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា។

ប្រភពរូបភាព៖ Embassy of Japan in Cambodia ស្ថានទូតជប៉ុននៅកម្ពុជា

យើងសង្ឃឹមថាការផ្គត់ផ្គង់ទាំងនេះនឹងអាចជួយដល់ភាគីពាក់ព័ន្ធផ្នែកសុខាភិបាលនៅកម្ពុជាដែលកំពុងប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ១៩។ ប្រទេសជប៉ុននឹងបន្តកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្តល់នូវឧបករណ៍ចាំបាច់។

ជាការពិតណាស់ប្រទេសជប៉ុន តែងតែជួយប្រទេសកម្ពុជាជាហូរហែ ដែលនេះស្តែងអំពីទឹកចិត្តដ៏ធំធេងមួយសម្រាប់កម្ពុជា ក៏ដូចជាប្រជាជាតិទាំងមូល។ ក្នុងនាមខ្ញុំជាកូនខ្មែរម្នាក់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងក្រៃលែង ចំពោះជំនួយរបស់រដ្ឋាភិបាលជប៉ុន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម
ផ្ទាំងផ្សាយពាណិជ្ជកម្ម