រថយន្ត Ford Bronco ស៊េរីឆ្នាំ២០២១ ត្រូវបានគេកំណត់ឲ្យបង្ហាញខ្លួននៅក្នុងខែមីនា ប៉ុន្តែដោយសារតែជំងឺកូវីដ១៩ ក៏ត្រូវពន្យាពេលវិញ។
ឥឡូវនេះ ក្រុមហ៊ុន Ford បានបញ្ជាក់សារឡើងវិញថា រថយន្ត SUV នេះ នឹងបង្ហាញខ្លួននៅខែក្រោយតែម្តង។ ទោះជាយ៉ាងណា គេមិនទាន់ដឹងនៅឡើយទេថា Bronco នឹងបង្ហាញខ្លួននៅទីណា។
រថយន្តដែលគូប្រជែងរបស់ Jeep Wrangler ខាងលើ មានការឌីហ្សាញបែបជ្រុងៗ ជាមួយនឹងចង្កៀងមុខ LED រាងមូលៗ។
គេជឿជាក់ថា SUV នេះនឹងផ្តល់ជម្រើសម៉ាស៊ីនចំនួន ២ គឺ ម៉ាស៊ីនចំណុះ ២,៣លីត្រ EcoBoost ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៧០សេះ និង ម៉ាស៊ីនចំណុះ ២,៧លីត្រ EcoBoost V6 មានកម្លាំង ៣២៥សេះ ផងដែរ៕