ចាយពេល ១២ឆ្នាំ និង ២ជំនាន់ ទើបឡាន Dacia Duster លក់បាន ២លានគ្រឿង

[ទីផ្សារបរទេស] រថយន្ត Dacia Duster បានឈានដល់ដំណាក់កាលនៃការលក់ចំនួន ២លាន ចាប់តាំងពីការបង្ហាញខ្លួនរបស់វា កាលពី ១២ឆ្នាំមុន។

រថយន្ត SUV របស់ប្រទេសរ៉ូម៉ានីខាងលើ បច្ចុប្បន្នស្ថិតក្នុងជំនាន់ទី ២ មានកេរ្តិ៍ឈ្មោះល្បីថា សមនឹងតម្លៃសម្រាប់គុណភាពរបស់វា ដែលរួមបញ្ចូលគ្នានូវការឌីហ្សាញបែបផ្សងព្រេង ជាមួយនឹងកាប៊ីនធំទូលាយ និងសមត្ថភាព Off-roadដ៏ពូកែ។ លក្ខណៈពិសេសទាំងនោះបានធ្វើឲ្យវាមានការពេញនិយមយ៉ាងខ្លាំង ក្នុងចំណោមអ្នកទិញនៅអឺរ៉ុប ហើយវានៅតែជាអ្នកលក់ដាច់ជាងគេនៅក្នុងចំណោមគូប្រជែង តាំងពីឆ្នាំ ២០១៩ មក។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា រថយន្ត Dacia Duster ត្រូវបានផលិតនៅក្នុងរោងចក្រ Pitesti Plant នៃទីក្រុង Mioveni ប្រទេសរ៉ូម៉ានី ជាមួយនឹងចំនួនផលិតកម្មជាមធ្យម ១ ០០០គ្រឿងក្នុងមួយថ្ងៃ ឬ ១គ្រឿងក្នុងរយៈពេល ៦៣វិនាទី។

សូមបញ្ជាក់ឲ្យដឹងដែរថា ក្រុមហ៊ុន Dacia បានលក់រថយន្ត Duster ចំនួន ២លានគ្រឿង នៅក្នុងប្រទេសជិត ៦០ នៅជុំវិញពិភពលោក។ រថយន្ត Duster ជំនាន់ទី១ ត្រូវបានបង្ហាញខ្លួនដំបូងក្នុងឆ្នាំ២០១០ ហើយក្រោយមកចេញជំនាន់ទី២ នៅឆ្នាំ២០១៧៕

ប្រភព ៖ carscoops

ផ្ទាំងផ្សាយពាណិជ្ជកម្ម