ពិតអត់ Toyota កំពុងធ្វើតេស្ត Supra ម៉ាស៊ីន៨?

មនុស្សមួយចំនួននៅតែត្អួញត្អែរចំពោះរថយន្ត Toyota Supra ឆ្នាំ២០២០ ដែលប្រើម៉ាស៊ីនរបស់ BMW។

បើទោះបីជាម៉ាស៊ីនទំហំ ៦ស៊ីឡាំង (B58) របស់ BMW គឺជាម៉ាស៊ីនដ៏អស្ចារ្យមួយ ប៉ុន្តែមនុស្សមួយចំនួននៅតែឆ្ងល់ថា ហេតុអ្វី Toyota មិនព្រមបង្កើតម៉ាស៊ីន 3JZ ទំហំ ៦ស៊ីឡាំង ដើម្បីជំនួសម៉ាស៊ីន 2JZ ដ៏ល្បីរបស់ខ្លួន ខណៈអ្នកខ្លះទៀតចង់ឲ្យប្រើម៉ាស៊ីនចំណុះ ៥,០លីត្រ ទំហំ ៨ស៊ីឡាំងរបស់ Lexus RC F និង LC 500 តែម្តង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ថ្មីៗនេះ Channel YouTube មួយមានឈ្មោះថា Nenkatsu បានបង្ហោះវីដេអូមួយបង្ហាញឲ្យឃើញ Toyota ធ្វើតេស្តរថយន្ត Supra ដែលមានសំឡេងដូចម៉ាស៊ីនទំហំ ៨ស៊ីឡាំង។

រថយន្ត Supra ក្នុងវីដេអូនោះត្រូវបានគេហៅថា Supra GT300 ហើយវាត្រូវបានបង្កើតឡើងដើម្បីប្រណាំងនៅក្នុងកម្មវិធី GT Series របស់ប្រទេសជប៉ុន។ កម្មវិធីនេះផ្តល់សិទ្ធិអាចឲ្យអ្នកប្រកួតកែច្នៃ និងផ្លាស់ប្តូរគ្រប់យ៉ាង ដូចជា Aerodynamics, ប្រព័ន្ធជើងក្រោម និងម៉ាស៊ីនផងដែរ។

មនុស្សជាច្រើនដែលទស្សនាវីដេអូនោះរួចទាយថា Supra GT300 បានប្រើម៉ាស៊ីនចំណុះ ៥,០លីត្រ ទំហំ ៨ស៊ីឡាំងរបស់ Lexus ព្រោះតែសំឡេងដែលបញ្ចេញមកក្រៅ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម