ភីកអាប់អគ្គិសនីសុទ្ធ​ដំបូងគេរបស់ Geely ចេញតម្លៃលក់ជាផ្លូវការ តម្លៃចាប់ពីជាង ២ មុឺនដុល្លារឡើងទៅ

[ទិផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Geely បានធ្វើការបញ្ចេញតម្លៃលក់ជាផ្លូវការរបស់ភីកអាប់ Geely Radar RD6 ដែលជារថយន្តភីកអាប់អគ្គិសនីដំបូងរបស់ខ្លួន មានតម្លៃលក់ចាប់ពី ២០ ៣៨៨ ដុល្លារ ដល់​ ៣៧ ៥៨៨ ដុល្លារនៅក្នុងទីផ្សារប្រទេសចិន ។

Geely Radar RD6 ផលិតឡើងនៅលើគ្រោងឆ្អឹង Geely SEA architecture មានប្រវែងតួខ្លួនសរុប ៥ ២៦០ ម.ម ទទឹង ១ ៩០០ ម.ម កំពស់ ១ ៨៣០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ១២០ ម.ម ។ សម្រាបការរចនាជាមួយនឹងរូបរាងដ៏ស្វាហាប់ ប៉ាណាមុខបិទជិត អបដោយចង្កៀងមុខប្រភេទ LED ថ្មី, ដំបូលពីរពណ៌ ចង្កៀងក្រោយរាងជាអក្សរ X អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។ លើសពី ឃ្លុបក្រោយភ្ជាប់មកជាមួយបន្ទះផ្គត់ផ្គង់ថាមពលទំហំ ៦ គីឡូវ៉ាត់ អាចផ្គត់ផ្គង់ថាមពលខាងក្រៅបានយ៉ាងល្អប្រសើរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងកាប៊ីនវិញ រថយន្តភីកអាប់ Radar RD6 បង្ហាញពីការរចនាជាមួយប្រណិតភាព និងផាសុកភាព ដោយបំពាក់ជាមួយកុងទ័រព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen រចនាបែបបញ្ឈរទំហំ ១២,៣ អ៉ីញ , ដៃចង្កូតប្រភេទ 3-spoke ថ្មី, ប្រអប់លេខអេឡិចត្រូនិច, កៅអីស្បែក Premium និងកន្លែងដាក់ឥវ៉ាន់សរុបលើសពី ១ ២០០ លីត្រផងដែរ។ លើសពី ក៏បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការបើកបរដ៏ឆ្លាតវៃ L2+ ដែលរួមបញ្ចូលមុខងារដ៏ច្រើនផងដែរ ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ ភីកអាប់នេះដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ២៧២ សេះ អាចបង្កើតល្បឿនពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេល ៦ វិនាទី ផ្គួបជាមួយអាគុយទំហំ ១០០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយប្រហែល ៦០០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង គាំទ្រដោយមុខងារសាកថ្មល្បឿនលឿនអាចសាកពី ០-៨០% ត្រឹមរយះពេល ៣០ នាទី និងសាកថ្មត្រឹម ១៥ នាទីអាចបើកបរបានចម្ងាយ ១២០ គីឡូម៉ែត្រ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម