ភីកអាប់អត់ប្រើសាំងដំបូងបង្អស់របស់ Tesla ចេញជាផ្លូវការ តម្លៃស្មើ Corolla នៅខ្មែរ

ក្រុមហ៊ុនរថយន្តអគ្គិសនីអាមេរិក Tesla បានបញ្ចេញភីកអាប់ដំបូងបង្អស់របស់ខ្លួនជាផ្លូវការ ហៅថា Cybertruck។

ចំណាយពេល៧ឆ្នាំក្នុងការផលិត រថយន្តអគ្គិសនី Tesla Cybertruck ត្រូវបានរចនារូបរាងយ៉ាងចម្លែកខ្លាំងតែម្តង។ វាមានប្រវែង ៥,៩ម៉ែត្រ ទទឹង ២ម៉ែត្រ និងកម្ពស់ ១,៩ម៉ែត្រ អាចផ្ទុកអ្នកដំណើរបាន ៦នាក់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Cybertruck ចែកចេញជា ៣ម៉ូដែល គឺ Single Motor RWD តម្លៃ ៣៩ ៩០០ដុល្លារ មានចម្ងាយបើកបរជាង ៤០០គីឡូម៉ែត្រ និង Dual Motor តម្លៃ ៤៩ ៩០០ដុល្លារ មានចម្ងាយបើកបរជាង ៤៨០គីឡូម៉ែត្រ ព្រមទាំង Tri-Motor AWD អាចរត់ស្ទុះពីកុងទ័រ ០ ដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ២,៩វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមា ២១០គីឡូម៉ែត្រក្នុងមួយម៉ោង និងចម្ងាយបើកបរជាង ៨០០គីឡូម៉ែត្រ ឯតម្លៃវិញគឺ ៦៩ ៩០០ដុល្លារ។

CEO ក្រុមហ៊ុន Tesla លោក Elon Musk អះអាងថា រថយន្តភីកអាប់ Cybertruck របស់ខ្លួន នឹងអាចយកឈ្នះរថយន្តស្ព័រដូចជា Porsche 911 ផុយ ថែមទាំងមានសមត្ថភាពបើកបរលើផ្លូវលំបាក (Off-road) យ៉ាងអស្ចារ្យថែមទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម