ភ្ញាក់ផ្អើល! Ford ចុះប៉ាតង់ឈ្មោះឡានថ្មី “Skyline” នៅសហរដ្ឋអាមេរិក

កាលពីថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២១ កន្លងទៅនេះ ក្រុមហ៊ុន Ford បានចុះប៉ាតង់ឈ្មោះថ្មី “Skyline” ជាមួយនឹងការិយាល័យប៉ាតង់ និងពាណិជ្ជសញ្ញាសហរដ្ឋអាមេរិក។

ក្រុមហ៊ុន Ford បានចុះប៉ាតង់ឈ្មោះ Skyline នេះសម្រាប់យានយន្តលើដី ដូចជា រថយន្តប្រភេទ SUV និង រថយន្តដឹកទំនិញជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងដែរថា ឈ្មោះ Skyline នេះគឺមានកេរ្តិ៍ឈ្មោះល្បីល្បាញជាយូរមកហើយ ដែលត្រូវបានគេស្គាល់ភាគច្រើនលើរថយន្តរបស់ Nissan តែម្តង។

យ៉ាងណាមិញ មានពាក្យចចាមអារ៉ាមជាច្រើនបានបង្ហាញថា រថយន្ត Nissan Skyline អាចនឹងត្រូវឈប់ផលិតនៅក្នុងប្រទេសជប៉ុន ដោយសារតែកំណើនតម្រូវការនៃរថយន្ត SUV។ ទោះជាយ៉ាងណាក៏ដោយ នាយកប្រតិបត្តិក្រុមហ៊ុន Nissan បានឆ្លើយតបទៅនឹងពាក្យចចាមអារ៉ាមទាំងនោះថា ក្រុមហ៊ុននឹងមិនបោះបង់ឈ្មោះ Skyline នេះចោលឡើយ។

ត្បិតថាគេមិនទាន់ដឹងព័ត៌មានលម្អិតអំពីរថយន្ត Ford Skyline ប៉ុន្តែក្រុមហ៊ុនអាមេរិកនេះធ្លាប់បានប្រើឈ្មោះ Skyliner កាលពីអតីតកាលមក ដោយប្រើលើគំរូររថយន្ត Ford Transit Skyliner៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម