មកដឹងតម្លៃឡាន Lexus LX 600 លក់លើទីផ្សារប្រទេសវៀតណាម

កាលពីថ្មីៗនេះហាងលក់រថយន្តឯកជនបានចាប់ផ្ដើម​បើកលក់រថយន្ត Lexus LX 600 សម្រាប់សេដ្ឋីៗវៀតណាម ដែល​រំពឹងថារថយន្តនេះនឹងមានតម្លៃជាងប្រមាណ ៣៥ម៉ឺនដុល្លារ ដែលជាប្រភេទ Business។

ត្បិតថាមានការបើកលក់ និងការបង្ហាញតម្លៃរំពឹងទុកក៏ពិតមែន ប៉ុន្តែគេមិនទាន់ដឹងថារថយន្ត Lexus LX 600 នឹងបង្ហាញវត្តមាននាពេលណានោះទេសម្រាប់ទីផ្សារវៀតណាម ត្រឹមតែដឹងថាវានឹងមកដល់ឆាប់ៗតែប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរដឹងថា LX 600 គឺជារថយន្តប្រណីតថ្មីរបស់ Lexus ដែលចូលមកជំនួសរថយន្ត LX 570 ដោយវាបានពាំនាំមកជាមួយនូវរូបរាងថ្មី ក៏ដូចជាបន្ថែមបច្ចេកវិទ្យាដែលកាន់តែទំនើប និងទាន់សម័យជាងមុនផងដែរ។

រថយន្ត LX 600 នេះមានដំណើរការដោយម៉ាស៊ីន Twin-Turbo V6 ចំណុះ ៣,៥លីត្រ ដែលអាចផលិតកម្លាំងបាន ៤០៩សេះ អមជាមួយប្រអប់លេខស្វ័យប្រវត្តិ១០វគ្គ ដែលផ្ដល់ជូនបទពិសោធន៍​បើក​បរ​យ៉ាងរលូនតែម្ដង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម