មកលើកនេះប្លែកខ្លាំង! Kia បញ្ចេញម៉ូដែល Sportage ឆ្នាំ ២០២៦ រូបរាងថ្មី ឯតម្លៃចាប់ផ្តើមក្រោម ៣មុឺនដុល្លារ

[បរទេស] កាលពីឆ្នាំ ២០២៤ កន្លងទៅ ក្រុមហ៊ុនផលិត Kia បានដាក់បញ្ចេញនៅរថយន្ត Kia Sportage មុខមាត់ថ្មី នៅឯពិព័រណ៍ Los Angeles Auto Show ខណៈពេលនេះ ក្រុមហ៊ុនបានប្រកាសថា Kia Sportage ម៉ូដែលឆ្នាំ ២០២៦ នឹងមានតម្លៃលក់ចាប់ផ្តើមពី ២៨ ៦៩០ ដុល្លារ ដល់ ៣៩ ៥៩០ ដុល្លារ នៅទីផ្សារសហរដ្ឋអាមេរិក ។

Kia Sportage ថ្មីនេះ បំពាក់ម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៨៧ សេះ និងកម្លាំងរមួល ២៤១ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ មានទាំងជម្រើសប៉ុង ១ និងប៉ុង ២ ខណៈប្រភេទកូនកាត់ hybrid នឹងមកដល់ពេលក្រោយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅ ទទួលបានការផ្លាស់ប្តូរថ្មីទាំងស្រុងទៅកាងផ្នែកខាងមុខ រួមទាំងប៉ាណាមុខមួយផ្ទាំងធំ អបសងខាងដោយសានុំចង្កៀងមុខលេងការឌីស្សាញបញ្ឈប្រភេទ LED មុខងារដំឡើង-ដំលាក់ហ្វាកូតអូតូ  ព្រមទាំងប្រើប្រាស់នៅថាសកង់ទំហំ ១៩អ៉ីញថ្មី ខណៈចង្កៀងផ្នែកខាងក្រោយមានរាងអក្សរ C ។

ចំពោះនៅខាងផ្នែកក្នុងវិញ ត្រូវបានអាប់ឌែតថ្មីទៅលើផ្នែកតាប៊្លូ ដោយបំពាក់ដោយកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ជាប្រភេទអេក្រង់ភ្លោះទំហំ ១២,៣ អ៉ីញ អាចប្រើមុខងារ Apple CarPlay/Android Auto រួមទាំងដំបូលកញ្ចក់បើក panoramic sunroof ឧបករណ៍បំពងសំលេងម៉ាក Harman Kardon និងកន្លែងសាកថ្មឥតប្រើខ្សែផងដែរ ។ លើសពីនេះ ក៏បានបញ្ចូលប្រព័ន្ធជំនួយការអ្នកបើកបរ ADAS ទៀតផង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម