Toyota គ្រោងនឹងផ្តាច់ពូជ Toyota C-HR នៅសហរដ្ឋ​អាមេរិក​​ក្រោយ​ឆ្នាំ ២០២២

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានបញ្ជាក់ថារថយន្ត Toyota C-HR នឹងត្រូវបញ្ឈប់ជីវិតបន្ទាប់ពីឆ្នាំ ២០២២ នឹងត្រូវជំនួសដោយជាមួយរថយន្ត Toyota Corolla Cross សម្រាប់នៅទីផ្សារសហរដ្ឋអាមេរិក និងកាណាដានៅឆ្នាំ ២០២៣ ។

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

 

Toyota C-HR Prologue concept ត្រូវបានបង្ហាញខ្លួនកាលពីប៉ុន្មានថ្ងៃមុន ជារថយន្ត Toyota C-HR ជំនាន់ថ្មី ដែលត្រៀមនឹងមកដល់អឺរ៉ុបក្នុងឆ្នាំ ២០២៣ ដែលផ្តល់ជូនទាំងកូនកាត់ Hybrid និង Plug-in hybrid។ គួរឲ្យស្តាយ ជំនាន់ថ្មីនៃរថយន្ត SUV ខ្នាតតូចនឹងមិនត្រូវបានផ្តល់ជូនដល់អតិថិជនអាមេរិក និងកាណាដានោះទេ ដោយត្រូវជំនួសវិញនៃ​ Toyota Corolla Cross ប្រសិនបើពួកគេចង់បានរថយន្ត SUV ខ្នាតតូចរបស់ Toyota ។

Toyota C-HR Prologue concept

ជាមួយគ្នានេះ ក្រុមហ៊ុន Toyota USA បាននិយាយទៅកាន់គេហទំព័រ MotorTrend  នេះគឺជាការបញ្ចប់ជីវិតនៃរថយន្ត Toyota C-HR នៅអាមេរិកខាងជើង និងកាណាដាបន្ទាប់ពីម៉ូដែលឆ្នាំ ២០២២។ ហើយយើងនៅតែនាំយកផ្នែករថយន្ត SUV ខ្នាតតូច ជាមួយនឹងការដាក់បង្ហាញរថយន្ត Toyota Corolla Cross និង Corolla Cross Hybrid ដែលផ្តល់នៅការរួមបញ្ចូលគ្នាដ៏អស្ចារ្យនៃការប្រើប្រាស់ និងប្រសិទ្ធភាព និង RAV4 ដែលលក់ដាច់បំផុត ហើយយើងកំពុងផ្តល់នៅជម្រើសជាច្រើនសម្រាប់អតិថិជនរថយន្ត SUV ខ្នាតតូចនេះផងដែរ។

Toyota Corolla Cross

គួរឲ្យដឹងថា Toyota C-HR ជំនាន់ទី ១ ត្រូវបានដាក់បង្ហាញនៅអាមេរិកខាងជើងនៅក្នុងឆ្នាំ ២០១៨ ហើយទទួលបានការកែមុខមាត់ថ្មីសម្រាប់ម៉ូដែលឆ្នាំ ២០២០ ដោយផ្តោតលើរចនាប័ទ្ម និងគ្រឿងបរិក្ខា។ ខុសពីម៉ូដែលនៅអឺរ៉ុប និងជប៉ុន ដែល C-HR អាចប្រើបានជាមួយម៉ាស៊ីនកូនកាត់ hybrid សាកថ្មដោយខ្លួនឯង សហរដ្ឋអាមេរិក និងកាណាដាត្រូវបានបំបពាក់ម៉ាស៊ីនចំណុះ ២,០ លីត្រ ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ១៤៤ ​សេះ ដោយមិនប្រើថាមពលអគ្គិសនី។

សម្រាប់រថយន្ត Toyota Corolla Cross មានប្រវែង ១០០ ម.ម វែងជាងរថយន្ត Toyota C-HR ហើយឥឡូវនេះមានលក់ទាំងម៉ូដែលដើរដោយថាមពលចំហេះក្នុង និងកូនកាត់ hybrid ដោយផ្តល់ជម្រើសកាន់តែទូលំទូលាយសម្រាប់អតិថិជននៅសហរដ្ឋអាមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម