មិនធម្មតាមែន! ឡាន Acura NSX Type S ឆ្នាំ២០២២ មួយគ្រឿងដំបូងលក់បាន ១,១លានដុល្លារ

រថយន្ត Acura NSX Type S សេរីឆ្នាំ២០២២ មួយគ្រឿងដំបូង ដែលមានលក់នៅក្រៅប្រទេសជប៉ុន ត្រូវបានលក់ក្នុងតម្លៃ ១,១លានដុល្លារ។

លុយដែលលក់បានទាំងអស់នេះនឹងក្លាយជាមូលនិធិសម្រាប់ជយដល់កម្មវិធីសិក្សា STEAM (science, technology, engineering, art និង math) សម្រាប់យុវជននៅទូទាំងសហរដ្ឋអាមេរិក ក្នុងភាពជាដៃគូជាមួយមជ្ឍមណ្ឌល Center of Science and Industry (COSI)។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា រថយន្ត Acura NSX Type S ខាងលើនោះគឺជាគ្រឿងទី១ នៃ ៧០គ្រឿងផ្សេងទៀត ហើយមានពណ៌ប្រផេះគ្រើម Gothan Gray Matte Metallic ប៉ុន្តែម្ចាស់របស់វានឹងអាចកែកុនរថយន្តទៅតាមតម្រូវការបាន។ មិនតែប៉ុណ្ណោះ លេខតួខ្លួន VIN #001 ក៏មានបំំពាក់ជាមួយនឹងកញ្ចប់ Option “Lightweight Package” តម្លៃ ១៣ ០០០ដុល្លារទៀតផង។

សូមបញ្ជាក់ថា រថយន្ត Acura NSX Type S ឆ្នាំ២០២២ មានបំពាក់ម៉ាស៊ីន twin-turbocharged ចំណុះ ៣,៥លីត្រ ទំហំ ៦ស៊ីឡាំង ជាមួយនឹងម៉ូទ័រអគ្គិសនីចំនួន ៣ ដែលអាចបង្កើតកម្លាំងបានសរុបរហូតដល់ទៅ ៦០០សេះឯណោះ បើប្រៀបធៀបជាមួយម៉ូដែល NSX ធម្មតា គឺត្រឹមតែ ៥៧៣សេះប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម