ថ្មីៗនេះតួលេខនៃចំនួនលក់រថយន្តប្រចាំខែកក្កដា នៅវៀតណាមត្រូវបានបង្ហាញឡើង។ ក្នុងបញ្ជីមានបង្ហាញអំពីរថយន្ត SUV ៧ កៅអីចំនួន ៥ ម៉ូដែល ដែលអាចលក់ដាច់បានច្រើនជាងគេ។
១. Toyota Fortuner លក់បាន ១ ១៩១ គ្រឿង
Toyota Fortuner លក់នៅវៀតណាមមានពីរប្រភេទ មានប្រភេទនាំចូល តម្លៃចាប់ពីប្រមាណ ៤៩ ៦០០ ដុល្លារ និងប្រភេទដំឡើងក្នុងស្រុកមានតម្លៃចាប់ពីប្រមាណ ៤៤ ៥០០ ដុល្លារ។
២. Hyundai Santa Fe លក់បាន ៨៦៩ គ្រឿង
រថយន្តនេះចែកចាយលក់ដោយក្រុមហ៊ុន TC Motor ដោយមានចំនួន ៦ ជម្រើស មានតម្លៃចាប់ពីប្រមាណ ៤២ ៩០០ ដុល្លារ ដល់ប្រមាណ ៥៣ ៦០០ ដុល្លារ។
៣. Honda CR-V លក់បានចំនួន ៨២៦ គ្រឿង
Honda CR-V ចែកចាយលក់ដោយក្រុមហ៊ុន Honda Vietnam ដែលមាន ៣ ជម្រើស ជាមួយតម្លៃចាប់ពីប្រមាណ ៤២ ៤០០ ដុល្លារ ដល់ប្រមាណ ៤៧ ១០០ ដុល្លារ។
៤. Ford Everest លក់បានចំនួន ៦៦១ គ្រឿង
Ford Vietnam ជាអ្នកចែកចាយលក់រថយន្តនេះ ដែលមានចំនួន ៥ ជម្រើស មានតម្លៃចាប់ពីប្រមាណ ៤៣ ០០០ ដុល្លារ ដល់ប្រមាណ ៦០ ០០០ ដុល្លារ។
៥. Mazda CX-8 លក់បាន ៥១១ គ្រឿង
honda
Mazda CX-8 ចែកចាយលក់ដោយក្រុមហ៊ុន THACO មានចំនួន ៤ ជម្រើសឲ្យអតិថិជនរើស ដែលមានតម្លៃចាប់ពីប្រមាណ ៤៩ ៥០០ ដុល្លារ ដល់ប្រមាណ ៦០ ០០០ ដុល្លារ៕