មើលតម្លៃ Chevrolet Blazer ឆ្នាំ ២០២០ ទើបចេញលក់នៅចិន

Chevrolet បាន​បង្ហាញ​ជា​ផ្លូវ​ការ​នូវ​តម្លៃ​លក់ និង​លក្ខណៈ​សម្បត្តិ​នៃ​រថយន្ត​ Blazer ស៊េរី​ថ្មី សម្រាប់​ទីផ្សារ​ប្រទេស​ចិន ដែល​មាន​លក់​ដោយ​ចែក​ចេញ​ជា​ ៥ ប្រភេទ។

ពេល​នេះ​ប្រភេទ​ដែល​ដាក់​លក់​គឺ​មាន​តែ​ប្រភេទ ៧កៅអី ដែល​វា​មាន​តម្លៃ​ចាប់​ពី​ប្រមាណ ៣៦ ៧៣២ ដុល្លារ ដល់​ ៤៦ ៦២៥ ដុល្លារ សម្រាប់​ប្រភេទ​កប់​ជាង​គេ។ នៅ​សហរដ្ឋអាមេរិក​វិញ រថយន្ត​ Blazer ស៊េរី​ឆ្នាំ ២០២០ គឺ​មាន​តម្លៃ​ចាប់​ពី ២៨ ៨០០ ដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត​ Blazer ៧កៅអី មាន​ប្រវែង ៤៩៩៩ ម.ម ទទឹង ១៩៥៣ ម.ម និង​មាន​កម្ពស់ ១៧៣៦ ម.ម។ អ្នក​ប្រើ​ប្រាស់​នឹង​អាច​រីករាយ​ជា​មួយ​ប្រព័ន្ធ​កម្សាន្ត​ MyLink+ រួម​ជា​មួយ​ OnStar, Apple CarPlay និង Baidu CarLife។ រថយន្ត​នេះ​ក៏​មាន​​សោ​ប្រភេទ​អូតូ, មាន​ប្រព័ន្ធ​គ្រប់​គ្រង​សីតុណ្ហភាព និង​ដំបូល​កញ្ចក់​ដ៏​ស្រស់​ស្អាត។

ម៉ាស៊ីន​របស់​វា​គឺ​ជា​ប្រភេទ Ecotec Turbocharged ដែល​មាន​ចំណុះ ២,០ លីត្រ អាច​ផលិត​កម្លាំង​បាន​ ២៣៣ សេះ ដែល​ចំណាយ​ពេល ៩វិនាទី ដើម្បី​ស្ទុះ​ពី ០-១០០ គ.ម/ម៉។ ក្រុមហ៊ុន Chevrolet អះអាង​ថា​រថយន្ត​នេះ​ស៊ី​ប្រេង ៧,៤ លីត្រ សម្រាប់​ចម្ងាយ ១០០ គ.ម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម