ក្រុមហ៊ុនរថយន្ត Rolls-Royce បានបង្ហាញចេញនូវរថយន្តពិសេស Phantom Tempus ដែលជារថយន្តផលិតមានចំនួនកំណត់គឺផលិតត្រឹម ២០គ្រឿងប៉ុណ្ណោះ ដែលរថយន្តទាំងអស់សុទ្ធតែមានម្ចាស់រួចទៅហើយ។
រថយន្ត Phantom Tempus បានធ្វើការឌីហ្សាញឡើងដោយប្រើប្រាស់គំនិតទាក់ទងនឹងពេលវេលា បាតុភូតតារាសាស្ត្រ និងចក្រវាឡផងដែរ។ ការឌីហ្សាញរបស់រថយន្តគឺមានគួបផ្សំដោយចំណុចជាច្រើនដែល ហើយអ្វីដែលពិសេសនោះគឺការយកលំនាំតាមបាតុភូត Pulsar ជាបាតុភូតដ៏កម្រមួយដែលកើតមានឡើងតែនៅក្នុងដែលលំហជ្រៅតែប៉ុណ្ណោះ។
ចំណែកនៅខាងលើតាបឡូរថយន្តវិញបានធ្វើការរចនានូវពន្លឺភ្លើងដែលតំណាងឲ្យរយៈពេលបង្វិលជុំនៃបាតុភូត Pulsar ដែលកើតមានឡើងរយៈពេល ១០០លានឆ្នាំម្ដង។ បន្ថែមពីនេះលើរថយន្តមិនមានការបញ្ចូលនូវនាឡិកានោះឡើង គឺដើម្បីបញ្ជាក់អំពីសេរីភាព និងពេលវេលានៃម្ចាស់រថយន្ត។
ចំណែករូបរាងខាងក្រៅវិញគឺបានប្រើប្រាស់ពណ៌ពិសេសដែលមានឈ្មោះថា Kairos Blue ជាមួយនឹងរចនាបថភ្លឺផ្លេក ដែលប្រដេញគ្នាជាមួយនឹងពន្លឺភ្លើង៕