មើលរូបរាង Rolls-Royce Cullinan ប្រភេទ Black Badge ពោរពេញដោយអំណាច

Rolls-Royce បាន​បន្ថែម​នូវ​ប្រភេទ Black Badge នៅ​លើ​រថយន្ត​ SUV ប្រណីត​របស់​ខ្លួន ដែល​ប្រភេទ​នេះ​ធ្លាប់​មាន​នៅ​លើ​ម៉ូដែល Dawn, Wraith និង Ghost រួច​មក​ហើយ។

Cullinan Black Badge មាន​​រូបរាង​ខាង​ក្រៅ​ស្រោប​ដោយ​ពណ៌​ខ្មៅ​ភ្លឺ​រលោង និង​មាន​រំលេច​ដោយ​​ខ្សែ​ឆ្នូត​ពណ៌​លឿង ហើយ​ផ្នែក​ខាង​ក្នុង​ក៏​មាន​ប្រើ​ប្រាស់​ពណ៌​ខ្មៅ​ជា​គោល​នៃ​ការ​ឌីហ្សាញ និង​មាន​រំលេច​ដោយ​ពណ៌​លឿង​ដូច​ខាង​ក្រៅ​ដែរ។ នៅ​លើ​ដំបូល​​ខាង​ក្នុង​នៃ​រថយន្ត​គឺ​មាន​​បំពាក់​នូវ​​គ្រាប់​ភ្លើង​ចំនួន ១ ៣៤៤ គ្រាប់​ ប្រៀប​ដូច​ជា​គ្រាប់​ផ្កាយ​អ៊ីចឹង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រៅ​​ពី​មាន​រូបរាង​ពិសេស​ហើយ Cullinan Black Badge ក៏​មាន​ម៉ាស៊ីន ៦,៧៥ លីត្រ ១២ ស៊ីឡាំង កម្លាំង​ខ្លាំង​លើស​ប្រភេទ​ធម្មតា ២៩ សេះ ពោល​វា​បង្កើត​កម្លាំ​ង​បាន​ ៥៩២ សេះ។ រថយន្ត​អាច​រត់​ពី ០ ដល់ ៩៦ គ.ម/ម៉ ដោយ​ប្រើ​ពេល ៤,៩ វិនាទី និង​ល្បឿន​លឿន​បំផុត ២៥០ គ.ម/ម៉។

Rolls-Royce Cullinan Black Badge ស៊េរី​ឆ្នាំ ២០២០ នេះ មាន​លក់​ជា​ផ្លូវ​ការ​ហើយ​នៅ​សហរដ្ឋអាមេរិក ដែល​មាន​តម្លៃ​ចាប់​ផ្ដើម​ពី ៣៨២ ០០០ ដុល្លារ

ផ្ទាំងផ្សាយពាណិជ្ជកម្ម