Rolls-Royce បញ្ចេញម៉ូដែលពិសេសចំនួន ៤ ដើម្បីអបអរប្រពៃណីចិននៃឆ្នាំនាគ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Rolls-Royce បានធ្វើការដាក់បង្ហាញចេញនៅរថយន្តម៉ូដែលពិសេសចំនួន ៤ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីចិនដែលជាឆ្នាំនៃសត្វនាគ ‘Year of the Dragon’ ដែលផ្អែកនៅលើម៉ូដែល Cullinan និង Phantom គ្រោងនឹងចេញលក់មុនថ្ងៃបុណ្យចូលឆ្នាំថ្មី។

សម្រាប់លក្ខណៈ​ពិសេស​បែប Unique នៃ​ការ​រចនា​នៅផ្នែកខាងក្រៅរថយន្តនេះ ដែល​រួម​មាន​គំនូរ​រូបនាគដែលគូសដោយដៃ ខណៈរូបនាគនីមួយៗបែរមុខទៅខាងស្ដាំដែលជាការ “តំណាងឲ្យទិសបូព៌ា ជានិមិត្តរូបនៃទិសនៃព្រះអាទិត្យរះ”។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ ត្រូវបានតុបតែងជាមួយពណ៌ក្រហមនៅលើទីតាំងមួយចំនួន នឹងមានរូបសត្វនាគពណ៌ក្រហមចំនួន ៣ ដែលគូសដោយដៃនៅលើបន្ទះដែក fascia ដែលបានចំណាយពេលគូសជាង ២សប្តាហ៍។ លើសពីនេះ នៅលើ Headrest ក៏មានរូបនាគពណ៌ក្រហម ដែលដេរដោយដៃចំណាយពេលប្រហែល ២០ម៉ោង និងរូបនាគនៅពិដានដំបូលផងដែរ ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម