មេធំ Ford​ ថា ឡានភីកអាប់អគ្គិសនីថ្មីរបស់ពួកគេ គឺអេមជាងភីកអាប់របស់ប្រទេសចិន

នៅក្នុងពេលថ្មីៗនេះ នាយកប្រតិបត្តិក្រុមហ៊ុន Ford លោក Jim Farley បាននិយាយថា ពួកគេនឹងធ្វើការដាក់បង្ហាញចេញនូវរថយន្តភីកអាប់អគ្គិសនីខ្នាតកណ្តាលថ្មីនៅក្នុងឆមាសទី២ នៃឆ្នាំ២០២៧ ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិន។

ក្នុងនោះ រថយន្តភីកអាប់នេះ នឹងត្រូវចេញលក់ជាមួយតម្លៃសមរម្យបំផុត ឫប្រហាក់ប្រហែលទៅនឹងរថយន្តភីកអាប់របស់ក្រុមហ៊ុន BYD គឺ BYD Shark 6។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲដឹងថា រថយន្តភីកអាប់អគ្គិសនីខ្នាតកណ្តាលថ្មីរបស់ក្រុមហ៊ុន Ford នឹងត្រូវផលិតឡើងនៅលើគ្រោងឆ្អឹងថ្មី ដែលអភិវឌ្ឍន៍ផលិតដោយក្រុម skunkworks របស់ Ford ដែលដឹកនាំដោយលោក Alan Clarke អតីតវិស្វកររចនារថយន្ត Tesla Model Y របស់ក្រុមហ៊ុន Tesla និងអតីតបុគ្គលិករបស់ក្រុមហ៊ុន Tesla, Rivian, Lucid និង Apple ជាច្រើននាក់ផងដែរ។

ចំពោះការរចនារបស់រថយន្តនេះ នឹងទទួលបាននូវចម្ងាយបើកបរឆ្ងាយ ដែលមានការរចនាទាន់សម័យ និងទាក់ទាញបំផុត។ លើសពីនេះទៅទៀត ក្រុមហ៊ុន Ford នឹងចាប់ផ្តើមផលិតថ្ម LFP របស់ពួកគេ នៅក្នុងរដ្ឋ Michigan ក្នុងឆ្នាំ២០២៦ ខាងមុខនេះ ដើម្បីកាត់បន្ថយការចំណាយថ្លៃដើមដែលជាផ្នែកមួយនៃផែនការរបស់ពួកគេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម