BMW អបអរសាទរការលក់ឡានអគ្គិសនី បាន១លានគ្រឿង

ក្រុមហ៊ុន BMW Group សម្រេចបាននូវសមិទ្ធផលថ្មីធំមួយទៀតសម្រាប់រថយន្តអគ្គិសនី ដោយក្រុមហ៊ុនបានដឹកជញ្ជូនរថយន្តអគ្គិសនីបានដល់១លានគ្រឿងហើយជូនដល់អតិថិជនរបស់ខ្លួន ដោយក្នុងនោះរាប់ទាំងរថយន្ត Hybrid និងរថយន្តអគ្គិសនីសុទ្ធ។

រថយន្តអគ្គិសនីទី១លានគ្រឿង ដែល BMW បានដឹកជញ្ជូនគឺរថយន្តម៉ូដែល BMW iX XDrive40 ដោយម្ចាស់រថយន្តដ៏សំណាងមួយនេះទទួលបានការដំឡើង BMW Wallbox នៅគេហដ្ឋានដោយឥតគិតថ្លៃ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បញ្ជាក់ថា BMW Group បានបូកបញ្ចូលរថយន្តអគ្គិសនីម៉ាក Mini ចូលជាមួយផងដែរ ដូចនេះមានន័យថាមិនមែនតែរថយន្តម៉ាក BMW នោះទេដែលបានចូលរួមចំណែកក្នុងសមិទ្ធផលនេះ។

គួរដឹងថានៅឆ្នាំ២០២២ខាងមុខនេះ BMW Group មានគោលដៅ​បង្កើនចំនួនលក់រថយន្តអគ្គិសនីសុទ្ធឲ្យបានពីរដង ហើយនៅត្រឹមឆ្នាំ២០២៥ ក្រុមហ៊ុនសង្ឃឹមថានឹងអាចដឹកជញ្ជូនរថយន្តអគ្គិសនីសុទ្ធបាន២លានគ្រឿងជូនដល់អតិថិជន ក្រោយមកនៅឆ្នាំ២០៣០ ក្រុមហ៊ុនសង្ឃឹមថារថយន្តមួយ ក្នុងចំណោមរថយន្តពីរគ្រឿងដែលលក់ចេញលើទីផ្សារនឹងជារថយន្តអគ្គិសនីសុទ្ធ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម