ម៉ូដែលពិសេស Range Rover SV Carmel តម្លៃជាង ៣០មុឺនដុល្លារ​​​ មានតែ ១៧គ្រឿងប៉ុណ្ណោះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Jaguar Land បានធ្វើ​ការដាក់​បង្ហាញ​រថយន្តនៅម៉ូដែលពិសេស Range Rover SV Carmel Edition ត្រូវបានរចនាឡើងជាពិសេសសម្រាប់ទីផ្សារអាមេរិកខាងជើង និងបានផលិតឡើងដោយ SV Bespoke ជាមួយចំនួនកំណត់ត្រឹមតែ ១៧ គ្រឿងប៉ុណ្ណោះ ដោយដាក់បង្ហាញផ្តាច់​មុខ​នៅកម្មវិធី Monterey Car Week។

សម្រាប់ម៉ូដែលនីមួយៗមានតម្លៃ ៣៤៥ ០០០ ដុល្លារ។ ខណៈ ការរចនានៅផ្នែកខាងក្រៅរបស់ម៉ូដែលពិសេសមានផ្តាច់មុខជាមួយពណ៌ Satin Bronze នឹងថាសកង់ទំហំ ២៣ អ៊ីញ ដែលមានលក្ខណៈស៊ីគ្នានឹងពណ៌ Satin Bronze និងភ្លើង SV Bespoke ដែលបំភ្លឺមកដីនៅពេលយប់ជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រីឯនៅផ្នែកខាងក្នុងមានបំពាក់ជាមួយកៅអីខាងមុខប្រភេទ Liberty Blue និងកៅអីផ្នែកខាងក្រោយ Caraway ខណ្ឌដោយកុងសូលកណ្តាល ហើយកៅអីអ្នកដំណើរខាងក្រោយមានប៉ាក់ Carmel Edition បន្ថែម Club Table ដែលដើរដោយថាមពលអគ្គិសនី កន្លែងដាក់ដបទឹក និងធុងទឹកកករួមបញ្ចូលគ្នាជាមួយ SV-etched Dartington Crystal glassware។

រថយន្តនេះដំណើរការដោយម៉ាស៊ីនចំណុះ ៤,៤ លីត្រ V8 អាចផលិតកម្លាំងបាន ៥២៣ សេះ និងកម្លាំងរមួល ៧៤៩ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ ៨ វគ្គ ប្រព័ន្ធបើកបរប៉ុង ២ វិលកង់ទាំងអស់ជាស្តង់ដារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម