ក្រុមហ៊ុន Mitsubishi Motors ឥណ្ឌូនេស៊ី បានធ្វើការប្រកាសចេញនូវម៉ូឌែលពិសេសថ្មីនៃត្រកូលរថយន្ត Xpander និង Xpander Cross ដែលមានឈ្មោះថា Rockford Fosgate Blaxk Edition(RFBE) ។
សម្រាប់ម៉ូឌែលពិសេសថ្មីនេះ បានលេងខ្លួនជាមួយពណ៌ខ្មៅកាន់តែស្ព័រជាងមុន លើប៉ាណាខាងមុខ, ស៊ុមកញ្ចក់សងខាង, របាំងការពារខាងក្រោម, ថាសកង់ទំហំ ១៦អ៊ីញ និងតែមឡូហ្គូ Black Edition នៅខាងក្រោយ។
រីឯផ្នែកខាងក្នុង កៅអីរបស់រថយន្ត Xpander Cross RFBE បានធ្វើការផ្លាស់ប្តូរពណ៌ថ្មីជាពីរពណ៌ និងកាន់ប្រណិតជាងមុន ចំណែក Xpander RFBE បានប្រើប្រាស់ជាមួយពណ៌ខ្មៅ បន្ថែមជាមួយការអាប់ដេតលើប្រព័ន្ធតន្រ្តី ដោយបានបំពាក់ជាឧបករណ៍បំពងសម្លេងចំនួន ៦គ្រាប់ និង Subwoofer ភ្ជាប់ទៅនឹងអេក្រង់កម្សាន្ត Touchscreen ទំហំ ៧អ៊ីញ ដែលអាចភ្ជាប់ជាមួយទូរស័ព្ទបានផងដែរ។
រថយន្ត Xpander RFBE បំពាក់ជាមួយម៉ាស៊ីនចំណុះ ១,៥លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១០៣សេះ ភ្ជាប់ជាមួយប្រអប់លេខ ៤វគ្គ ឬ ៥វគ្គអូតូ។ សម្រាប់ម៉ូឌែលពិសេស Xpander Cross RFBE មានតម្លៃចាប់ពី ២២ ៦១៣ដុល្លារ និងមានតម្លៃចាប់ពី ១៩ ២៥៦ដុល្លារ សម្រាប់ Xpander RFBE៕