ម៉ូឌែលពិសេសរបស់ BMW ចេញលក់នៅប្រទេសអង់គ្លេស តម្លៃចាប់ពី ៤ម៉ឺនដុល្លារ

ក្រុមហ៊ុន BMW បានប្រកាសចេញម៉ូឌែលពិសេស BMW X2 M Mesh សម្រាប់ចក្រភពអង់គ្លេស ដែលអាចបញ្ជាទិញឥឡូវនេះ នឹងការដឹកជញ្ជូនដល់អតិថិជនដែលគ្រោងនឹងធ្វើឡើងនៅខែមីនា ជាមួយតម្លៃចាប់ផ្តើមពី ៣៤ ៥១០ ផោន (៤៧ ០០០ ដុល្លារ)។

ដែលគ្រប់ម៉ូឌែលទាំងអស់នឹងបំពាក់ជាមួយប៉ាណាប្រភេទ 3​D ពណ៌ខ្មៅ, ថាសកង់ Bi-color ទំហំ ១៩អ៊ីញ, កញ្ចក់ប្រភេទ high-gloss ពណ៌រាងខ្មៅ, ចង្កៀងមុខ ប្រភេទ LED, ឡូហ្គូ X2 នៅជំហៀងទ្វា, កៅអីប្រភេទ Dakota Leather, អេក្រង់បង្ហាញ Touchscreen ទំហំ ៨,៨អ៊ីញ និងអេក្រង់កម្សាន្ត ១០,២៥អ៊ីញ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW X2 M Mesh នឹងផ្តល់ជម្រើសម៉ាស៊ីន ចំនួន ៧ប្រភេទ រួមមាន ម៉ាស៊ីនម៉ាស៊ូត ចំនួន ៣ប្រភេទ, សាំង ៣ប្រភេទ និង Plug-in hybrid។ ហើយម៉ូឌែលប្រភេទ PHEV គឺ X2 xDrive25e បង្កើតកម្លាំងបាន ២១៧សេះ និង ៣៨៥ញ៉ូតុនម៉ែត្រ អាចស្ទុះពីកុងទ័រ ០ ទៅ ១០០គីឡូម៉ែតក្នុងមួយម៉ោង ប្រើពេល ៦,៨វិនាទី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម