ម៉ូតូអគ្គិសនី WMC250EV អាចរត់ស្ទុះដល់ល្បឿន ៤៧០គ.ម/ម៉

ក្រុមហ៊ុនមួយមានឈ្មោះថា White Motorcycle Concepts បានធ្វើការបង្ហាញចេញនូវម៉ូតូអគ្គិសនី WMC250EV ជាមួយមហិជ្ជតាដើម្បីបំបែកកំណត់ត្រាល្បឿនថ្មី។

ម៉ូតូអគ្គិសនី WMC250EV ត្រូវបានឌីស្សាញដោយផ្តោតសំខាន់លើប្រព័ន្ធ Aerodynamics ក្នុងការជួយលំហូខ្យល់ពីមុខដល់ក្រោយ។  ជាធម្មតាម៉ាស៊ីនរបស់វាមានទីតាំងស្ថិតនៅក្រោមធុងប្រេងសាំង ប៉ុន្តែដោយសារ WMC250EV មិនមានធុងប្រេងសាំង និងម៉ាស៊ីន ដូច្នេះម៉ូតូត្រូវបានផ្ទុកនៅខាងក្រោមកែប និងដៃចង្កូត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

White Motorcycle Concepts បានបំពាក់ជាមួយបច្ចេកវិទ្យា V-Air ដោយបានអះអាងថាវាជួយកាត់បន្ថយការអុសបានរហូតដល់ ៧០ភាគរយ ប្រើប្រៀបធៀបជាមួយម៉ូតូធម្មតា។ បន្ថែមពីនេះ ម៉ាស៊ីន WMC250EV ក្រុមហ៊ុនអោយឈ្មោះថា D-Drive វាមានបំពាក់ជាមួយម៉ូទ័រអគ្គិសនីកម្លាំង ២០kW ចំនួនពីរនៅខាងមុខ និងម៉ូទ័រអគ្គិសនី AC ទំហំ ៣០kW ចំនួនពីរដូចគ្នានៅខាងក្រោយ។ ដោយមានកម្លាំងសរុប ១០០kW (ផលិតកម្លាំងបាន ១៣៤សេះ) ទទួលបានថាមពលពីកញ្ចប់អាគុយ ១៥គីឡូវ៉ាត់។

បន្ថែមពីនេះ សមាធាតុភាគច្រើន ត្រូវបានផលិតចេញពីសសៃកាបូន ឬ អាលុយមីញ៉ូម ដើម្បីកាត់បន្ថយទម្ងន់។ ម៉ូតូអគ្គិសនីនេះមានទម្ងន់ ៣០០គីឡួក្រាម។ វាមានល្បឿនកំនត់ត្រា Two-Way ៣៩៤,៤គីឡូម៉ែត្រក្នុងម៉ោង និង One-Way ៤០៧គីឡូម៉ែត្រក្នុងម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម