ម៉ូតូ Pulsar NS160 និង NS200 បានប្រកាសចេញលក់ក្នុងប្រទេសថៃ តម្លៃ ២ ពាន់ដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនម៉ូតូ Bajaj បានប្រកាសចេញលក់នូវម៉ូឌែល Pulsar NS160 និង NS200 ស៊េរីឆ្នាំ២០២២ ជាមួយជម្រើស ៣ ពណ៍ តម្លៃចាប់ ២ ១៧៤ ដល់ ២ ៤៩៦ ដុល្លារ សម្រាប់ទីផ្សារក្នុងប្រទេសថៃ។

សម្រាប់ម៉ូតូ Bajaj Pulsar NS200 បានបំពាក់ដោយម៉ាស៊ីន DST-I 4-stroke ដែលមានសមត្ថភាព ១៩៩.៥ សេសេ ផលិតកម្លាំង ២៤.៥ សេះ និងកម្លាំងរមួល ១៨.៦ ញ៉ូតុនម៉ែត្រ  បំពាក់ហ្វ្រាំងឌីសទាំងមុខក្រោយ, ប្រព័ន្ធហ្វ្រាំង ABS (Anti-locking Braking System), បូមផ្នែកខាងមុខរបស់ Telescopic និងផ្នែកខាងក្រោយ Nitrox Mono shock។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ខណៈពេលដែល NS160 ត្រូវបានបំពាក់ដោយម៉ាស៊ីន DTS-i 4-stroke ដែលមានទំហំ ១៦០,៣សេសេ ផលិតកម្លាំង ១៥,៦ សេះ និងកម្លាំងកម្លាំងរមួល ១៤,១ញ៉ូតុនម៉ែត្រ។

យ៉ាងណាមិញចំពោះម៉ូតូ Bajaj Pulsar NS ថ្មី គឺជាម៉ូតូដែលលក់ដាច់ជាងគេរបស់ម៉ាក Bajaj វាភ្ជាប់មកជាមួយពណ៌ចម្រុះថ្មីដែលវាត្រូវបានបំផុសគំនិតដោយ active sports ជាមួយនឹងការអាប់ដេត និងការរចនាប្លែកៗ។ បន្ថែមពីនេះវាក៏មានជម្រើស ៣ ពណ៌រួមមាន Graphic Black, Mirage White និង Wild Red ដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម