រថយន្ដអគ្គិសនីគម្រូរបស់ Dacia តម្រូវឲ្យអតិថិជនប្រើទូរស័ព្ទដៃធ្វើជាអេក្រង់កម្សាន្ដ

កាលពីពេលថ្មីៗនេះក្រុមហ៊ុន Dacia បានបង្ហាញនូវគំនិតរថយន្ត Hipster Concept ជារថយន្ដអគ្គិសនីខ្នាតតូច ផ្ដោតសំខាន់ក្នុងការប្រើប្រាស់នៅក្នុងទីក្រុង។ រឿងមួយដែលធ្វើឲ្យមនុស្សគ្រប់គ្នាភ្ញាក់ផ្អើលគឺរថយន្ដគម្រូនេះ ផលិតមកគ្មានបំពាក់មកជាមួយអេក្រង់កម្សាន្ត និង ឧបករណ៍បំពងសំឡេងនោះទេ។

DACIA HIPSTER, AN ALTERNATIVE VISION - Auto&Designមូលហេតុដែលពួកគេមិនបានបំពាក់អេក្រង់កម្សាន្ដគឺដោយក្រុមហ៊ុនបានបង្កើតបច្ចេកវិទ្យា Bring Your Own Device (BYOD) មានកន្លែងសម្រាប់ដាក់ទូរស័ព្ទដៃ ដែលអនុញ្ញាត ឲ្យអតិថិជនអាចដាក់ទូរស័ព្ទរបស់អ្នកប្រើប្រាស់ដើរតួជាអេក្រង់កម្សាន្ដ, សោឌីជីថលនិងភ្ជាប់ជាមួយឧបករណ៍បំពងសំឡេង Bluetooth ផ្ទាល់ខ្លួនបាន ដើម្បីប្រើសម្រាប់ការកម្សាន្ដទូទៅ។ ការសម្រេចធ្វើបែបនេះគឺដើម្បីកាត់បន្ថយថ្លៃដើមរបស់រថយន្ដ ជាពិសេសក៏ការផ្ដល់អារម្មណ៍ប្លែកមួយដល់អតិថិជន។

The Dacia Hipster concept is a tiny lightweight inspired by the OG Mini and Japan's kei cars | Top Gearសម្រាប់ការរចនាផ្នែកខាងក្រៅនៃរថយន្ត Dacia Hipster Concept ជាប្រភេទរថយន្ដទ្វារ២ រចនាផ្តោតសំខាន់លើភាពសាមញ្ញមិនស្មុគស្មាញច្រើមនិងភាពរឹងមាំ។ រថយន្តនេះរចនាមានរាងក្រាស់និងបែបជ្រុងៗ ផ្នែកខាងមុខបានបំពាក់មកជាមួយអំពូលភ្លើងមុខដូចជាគ្រាប់ភ្នែក ខណៈផ្នែកខាងក្រោយបំពាក់មកជាមួយស្ដុកបែបបញ្ឍរ។

នៅផ្នែកខាងក្នុងរថយន្ដអាចផ្ទុកមនុស្សពេញវ័យបានចំនួន បួននាក់ អង្គុយបានយ៉ាងស្រួល។ សម្រាប់កៅអីរបស់វា ត្រូវបានរចនាយ៉ាងសាមញ្ញ មានគ្រោងឆ្អឹងដែលមើលឃើញ និងប្រើប្រាស់ក្រណាត់សំណាញ់ ចំពោះ កៅអីខាងក្រោយអាចបត់បាន ដើម្បីពង្រីកសមត្ថភាពផ្ទុកឥវ៉ាន់ពី ៧០ លីត្រ ទៅ ៥០០ លីត្រ។ Dacia អះអាងថា រថយន្ដនេះមាន ទម្ងន់ស្រាលជាង ២០% បើធៀបនឹងរថយន្ត Spring City Car មានទម្ងន់ ៩៨៤ គីឡូក្រាម។ នេះមានន័យថា វាមានមកម្រិតសុីថាមពលតិចនិងសន្សំសំចៃខ្លាំង។ លើសពីនេះរថយន្ដអាចប្រើ អាគុយតូចជាងរថយន្ដ Spring City Car ដើម្បីបំពេញតម្រូវការរបស់អតិថិជន ចង់បានរថយន្ដដែលមានតម្លៃសមរម្យ។ សម្រាប់កម្រិតសមត្ថភាពបើកបរក្រុមហ៊ុនមិនទាន់បញ្ជាក់ជាផ្លូវការនៅឡើយទេ។

Dacia's Minimalist Hipster EV Concept Points the Wayគួររំលឹកក្រុមហ៊ុន Dacia ដែលបានបង្កើតឡើងនៅឆ្នាំ ១៩៦៨ និងត្រូវបានដាក់ឱ្យដំណើរការឡើងវិញដោយ Renault Group នៅឆ្នាំ ២០០៤ តែងតែផ្តល់ជូននូវរថយន្តដែលមាន តម្លៃសមរម្យបំផុត ដោយកំណត់និយមន័យឡើងវិញនូវអ្វីដែលសំខាន់។ ម៉ូដែលរបស់ខ្លួន រួមមាន Sandero, Duster, Jogger, និង Spring បានក្លាយជាម៉ូដែលលេចធ្លោនៅក្នុងទីផ្សារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Dacia មានវត្តមាននៅក្នុង ៤៤ ប្រទេស និងបានលក់រថយន្តបានជាង ៩ លានគ្រឿង ចាប់តាំងពីឆ្នាំ ២០០៤ មក។ ម៉ាកយីហោនេះក៏បានចាប់ផ្តើមដំណើរការនៅក្នុងចក្រភពអង់គ្លេសនៅក្នុងខែមករា ឆ្នាំ ២០១៣ ដែលជាកន្លែងដែលខ្លួនបានលក់រថយន្តបានជាង ២៦០,០០០ គ្រឿង មកទល់ពេលបច្ចុប្បន្ន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម