រថយន្ត Audi Q2 សេរ៊ីឆ្នាំ២០២១ បង្ហាញរូបរាងថ្មីកាន់តែទាក់ទាញ

រថយន្ត​ Audi Q2 ​សេរ៊ីឆ្នាំ២០២១ ដែលទើបបង្ហាញវត្តមាននៅក្នុងប្រទេសអាល្លឺម៉ង់ជាមួយ​ រូបរាងថ្មី នឹងប្រភេទម៉ាស៊ីនថ្មី នាពេលថ្មីៗកន្លងទៅនេះបានបំពាក់ជាមួយម៉ាស៊ីន​ ១,៥ លីត្រ TFSI កម្លាំង ១៤៨សេះ និងកម្លាំងរមួល ២៥០Nm​ មានជម្រើសប្រអប់លេខចំនួន២ គឺលេខដៃ ៦វគ្គ ​​ និង៧វគ្គស្វ័យប្រវត្តិ ព្រមទាំងមានតម្លៃចាប់ពី​ ២៩ ៩៦២ដុល្លាសម្រាប់ទីផ្សារប្រទេសអាល្លឺម៉ង់។

រថយន្ត​ Audi Q2 មានជម្រើសថ្មី ៥ពណ៍ដូចជា Apple Green, ​Manhattan Gray, Navarra Blue, Arrow Gray​ និងTurbo Blue ​ ក្រៅពីនេះវាក៏បានបំពាក់ជាមួយលក្ខណៈបច្ចេកទេសស្តង់ដា ចង្កៀងមុខភ្លើងប្រភេទ LED និងជម្រើសចង្កៀងមុខភ្លើងប្រភេទ Matrix LED​ ជាមួយមុខងារហ្វាកូដស្វ័យប្រវត្តិ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រីឯផ្នែកខាងក្នុងគឺពុំមានការផ្លាស់ប្តូរខ្លាំងឡើយ ដោយមានការឌីហ្សាញបន្ថែម​អោយកាន់តែទំនើបទៅលើ​ រន្ធខ្យល់ម៉ាស៊ីនត្រជាក់។ ចង្កឹះលេខក៏ផ្លាស់ប្តូរការបំពាក់ពីលក្ខណះទន់ ប្រភេទ Alcantara ជំនួសដោយមីក្រូហៃប័រ Dinamica ព្រមទាំង អេក្រង់កំសាន្តទំហំ ៨,៣អ៊ីញ ដាក់លើតាប្លូយ៉ាងស្រស់ស្អាត និងទាក់ទាញ។

Audi Q2 ឆ្នាំ២០២១នេះក៏មានមុខងារស្តង់ដារជាច្រើនដូចជា​ ប្រអប់លេខអូតូ, Adaptive Cruise Assist System, MMI Navigation plus និង​Virtual Cockpit​ (កុងទ័រ) ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម