រថយន្ត Honda Odyssey ប្រភេទ MPV បង្ហាញខ្លួនជាថ្មីនៅលើទីផ្សារប្រទេសជប៉ុន

[បរទេស] បន្ទាប់​ពី​ផ្អាក​មួយ​រយៈ​មក ខណះនេះ ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការសម្រេចចចិត្តនាំយករថយន្ត Honda Odyssey មកកាន់ទីផ្សារម្តងទៀត ដោយនាំចូលវាពីប្រទេសចិន នឹងចាប់ផ្តើមទទួលការកុម្ម៉ង់ទុកមុននៅក្នុងទីផ្សារប្រទេសជប៉ុនក្នុងឆ្នាំនេះ ។

JDM Honda Odyssey គឺជារថយន្តប្រភេទ minivan ថ្មី ហើយម៉ូដែល JDM-spec ដែលបានធ្វើការអាប់ឌេតដោយមានបំពាក់នៅប៉ាណាមុខរចនាឡើងវិញ ខណះម៉ូដែល Black Edition ថ្មី បានបន្ថែមការតុបតែងពណ៌ខ្មៅរលោងទៅនឹងតួខ្លួន និងថាសកង់ស្ព័រទំហំ ១៨ អ៉ីញជាដើម ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Black Edition នៃ JDM-spec Honda Odyssey ថ្មីនេះ ភ្ជាប់មកជាមួយនូវលក្ខណៈពិសេសជាច្រើន រួមទាំងផ្នែកខាងក្នុងដែលស្រោបដោយស្បែក កៅអីមុខងារកម្តៅ ប្រព័ន្ធម៉ាស៊ីនត្រជាក់ស្វ័យប្រវតិ្ត ៣ តំបន់ ។ លក្ខណៈពិសេសផ្សេងទៀតរួមមាន អេក្រង់កំសាន្ត touchscreen ទំហំ ៩ អ៉ីញ ភ្ជាប់មុខងារ Honda Connect កន្លែងសាកថ្មឥតខ្សែ និងប្រព័ន្ធជំនួយការបើកបរ Honda Sensing ADAS ។ លើសពីនេះ ក៏មានជម្រើសក្នុងការធ្វើឱ្យប្រសើរឡើងទៅអេក្រង់កំសាន្តទំហំ ១១,៤ អ៉ីញ និងបន្ថែមអេក្រង់ទំហំ ១៥,៦ អ៉ីញសម្រាប់អ្នកដំណើរខាងក្រោយផងដែរ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តប្រភេទ minivan ថ្មីនេះ អាចប្រើបានផ្តាច់មុខជាមួយនឹងម៉ាស៊ីន Hybrid ដែលរួមមានម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ i-VTEC និងម៉ូទ័រអគ្គិសនីចំនួនមួយ អាចផលិតកម្លាំងបាន ១៨១ សេស និងកម្លាំងរមួល ៣១៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ E-CVT ប៉ុង ១ នៅផ្នែកខាងមុខ  ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម