រថយន្ត Kia Sportage ជំនាន់ថ្មីនឹងផ្លាស់ប្តូរការរចនាអោយកាន់តែទាក់ទាញជាងមុន (មានវីដេអូ)

ក្រុមហ៊ុន Kia ចាប់ផ្តើមរៀបចំផ្លាស់ប្តូរការរចនាថ្មីទៅលើម៉ូឌែល Kia Sportage អោយដូចទៅនឹងម៉ូឌែលថ្មីរបស់ខ្លួនដែលបានផ្លាស់ប្តូររួចមកហើយនោះ ដែលមានដូចជា Seltos, Telluride, K5 និងSorento។ លោក Hitekro ដែលជា YouTuber និងជាអ្នករចនា បានធ្វើការបញ្ចេញរូបភាពពីកំព្យូទ័រ នៃរថយន្ត Kia Sportage ជំនាន់ថ្មី ដែលត្រូវបានគេជឿថានឹងអាចមានរូបរាងបែបនេះ។

តាមរយៈរូបភាពដែលត្រូវបានគេលួចថតបានកាលពីពេលថ្មីៗនេះ បានបង្ហាញពីការផ្លាស់ប្តូររូបរាងនៅផ្នែកខាងមុខ ជាមួយនឹងចង្កៀងថ្មី ដែលមានភាពខុសប្លែកពីម៉ូឌែលមុន។ ប៉ាណាធំទូលាយ ដោយការផ្សារភ្ជាប់ពីចង្កៀងសងខាងដ៏ធំ ជាមួយអំពូលបំភ្លឺពេលថ្ងៃ Daytime running lights ដែលមើលទៅស្រដៀងទៅនឹងម៉ូឌែល K5 ប្រភេទ Sedan ផងដែរ។

សូមទស្សនាវីដេអូខាងក្រោម៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផ្ទាំងផ្សាយពាណិជ្ជកម្ម