រថយន្ត Nissan Pathfinder 2026 ប្រទះឃើញកំពុងធ្វើតេស្តនៅសហរដ្ឋអាមេរិក

កាលពីខែមីនា ក្រុមហ៊ុន Nissan បានប្រកាសថារថយន្ត Pathfinder នឹងទទួលបានការកែប្រែថ្មីនៅចុងឆ្នាំនេះ ជាមួយគ្នានឹងរថយន្ត Sentra ត្រូវបានរចនាឡើងវិញផងដែរ។ រហូតមកដល់ពេលនេះ អ្នកថតរូបឯកទេសខាងរថយន្ត បានថតបានរូបរថយន្តគំរូមួយចំនួនកំពុងធ្វើតេស្តសាកល្បងក្នុងលក្ខខណ្ឌអាកាសធាតុក្តៅ នៅសហរដ្ឋអាមេរិក។


បើមើលរូបភាពអាចចំណាំបានភ្លាមៗ នេះជារថយន្ដគំរូម៉ូឌែល Pathfinder ត្រូវបានកែប្រែថ្មីនេះមានកាងមុខថ្មីដែលមានរាងកោងទន់ៗ និងមានផ្ទៃរលោង។ ចំណែកប៉ាណាខាងមុខ (grille) ហាក់ដូចជារាបស្មើជាងមុន ខណៈពេលដែលចង្កៀងមុខមើលទៅហាក់ដូចជារូបភាព teaser ធ្លាប់បានបង្ហាញរបស់ក្រុមហ៊ុន។


ការរចនានៅផ្នែកផ្សេងទៀតហាក់ដូចជានៅដដែល ប៉ុន្តែកាងខាងក្រោយដែលបានបិទបាំងអាចនឹងលាក់បាំងនូវការកែប្រែបន្តិចបន្តួច។ ក្រុមហ៊ុន Nissan ក៏អាចនឹងបន្ថែមចង្កៀងកន្ទុយថ្មីផងដែរ ទោះបីជាយ៉ាងណាក៏ដោយ ក៏នៅមិនទាន់នៅមិនទាន់ដឹងថាយ៉ាងណានៅឡើយទេ មានតែរងចាំមើលការដាក់បង្ហាញជាផ្លូវការសិន។


Nissan Pathfinder បច្ចុប្បន្នដំណើរដោយម៉ាស៊ីនចំណុះ៣.៥ លីត្រ ទំហំ៦សុីឡាំង អាចផលិតកម្លាំងរហូតដល់ ២៩៥ សេះនិងកម្លាំងរមួល ៣៦៦ញ៉ូតុនម៉ែត្រ។ ម៉ាស៊ីននេះទំនងជានឹងនៅរក្សាទុកដដែល ប៉ុន្តែក៏មានលទ្ធភាពបំពាក់មកជាមួយជម្រើសម៉ាសុីនដូចទៅនិងម៉ឌែល Infiniti QX60 ប្រើប្រាស់ម៉ាស៊ីនចំណុះ 2.0-  VC-Turbo ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២៦៨ សេះនិងកម្លាំងរមួល ៣៨៧ញ៉ូតុនម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម
ផ្ទាំងផ្សាយពាណិជ្ជកម្ម