រថយន្ត Nissan Rogue ជំនាន់ទី៣​ ថ្មីឆ្នាំ ២០២១ មានតម្លៃថ្លៃជាងម៉ូឌែលឆ្នាំ ២០២០ ចំនួន ១៦០ដុល្លារ

ក្រុមហ៊ុន Nissan បានធ្វើការប្រកាសអំពីតម្លៃផ្លូវការរបស់រថយន្ត Nissan Rogue ជំនាន់ទី ៣ ថ្មីឆ្នាំ ២០២១ សម្រាប់សហរដ្ឋអាមេរិច​ ជាមួយដំណឹងល្អគឺរថយន្តប្រភេទ SUV ដែលបានរចនាថ្មី​​​​ មានតម្លៃថ្លៃជាងម៉ូឌែលមុនបន្តិចបន្តួចប៉ុណ្ណោះ។

រថយន្ត Nissan Rogue ចែកចេញជា ៤ម៉ូឌែល គឺប្រភេទ Rogue S មានតម្លៃចាប់ពី ២៥ ៦៥០ដុល្លារ ដោយមានតម្លៃថ្លៃជាង​ម៉ូឌែលឆ្នាំ ២០២០ ចំនួន​ ១៦០ដុល្លារ,​ ម៉ូឌែល Rogue SV មានតម្លៃចាប់ពី ២៧ ៣៤០ដុល្លារ, Rogue SL មានតម្លៃចាប់ពី ៣២ ០០០ដុល្លារ និង Rogue Platinum មានតម្លៃចាប់ពី ៣៥ ៤៣០ដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផ្អែកលើប្រព័ន្ធតួរគ្រោងថ្មី រថយន្ត Nissan Rogue ឆ្នាំ ២០២១ បានបង្កើនកម្លាំងម៉ាស៊ីនខ្លាំងជាងមុន និងប្រព័ន្ធបញ្ជាថ្មី បំពាក់ជាមួយម៉ាស៊ីន DOHC ២,៥លីត្រ ចំនួន ៤ស៊ីឡាំង កម្លាំង ១៨១សេះ និងកម្លាំងរមួល ២៤៥ញូតុនម៉ែត្រ ប្រើប្រអប់លេខអូតូមកស្តង់ដារប្រភេទ CVT វិលកង់មុខ។

​គ្រប់រថយន្ត Nissan Rogue បានបំពាក់ជាមួយប្រព័ន្ធសុវត្តិភាពស្តង់ដា Nissan Safety Shield 360 safety pack ដែលមានដូចជា Automatic Emergency Braking with Pedestrian Detection, Lane Departure Warning, Blind Spot Warning, Rear Cross Traffic Alert, High Beam Assist, Rear Automatic Braking និងប្រព័ន្ធសុវត្ថិភាពសំខាន់ៗជាច្រើនទៀត។

ក្រៅពីនេះនៅមានជម្រើសដែលអាចបំពាក់បន្ថែមដូចជា ProPilot Assist with Navi-link, សោឆ្លាតវៃ, ប្រព័ន្ធដំណើរការម៉ាស៊ីនត្រជាក់ ៣តំបន់ដាច់ពីគ្នាលក្ខណៈ Class-exclusive  និងឆ្នាំងសាកទូរស័ព្ទឥតខ្សែផងដែរ។ បន្ថែមពីនេះ សម្រាប់ម៉ូឌែលខ្ពស់របស់ Nissan បានបំពាក់ជាមួយប្រព័ន្ធបង្ហាញចំនួន ៣ គឺ head-up display ទំហំ ១០,៨អ៊ីញ, អេក្រង់បង្ហាញព័ត៍មាន ទំហំ ១២,៣អ៊ីញ និងប្រព័ន្ធកម្សាន្ត ទំហំ ៩អ៊ីញ ដែលអាចភ្ចាប់ជាមួយ wireless Apply Carplay។

ផ្ទាំងផ្សាយពាណិជ្ជកម្ម