Aston Martin បានបញ្ចេញវីដេអូខ្លីថ្មីមួយ ដែលបង្ហើបអំពីរូបរាងរថយន្តម៉ូដែល DBX ជារថយន្ត SUV ដំបូងរបស់ក្រុមហ៊ុន។ វីដេអូចុងក្រោយនេះបង្ហាញអំពីរចនាបថរន្ធខ្យល់ផ្នែកខាងមុខ ដែលមានលំនាំតាមរថយន្តប្រភេទស្ព័ររបស់ខ្លួនដែរ។
DBX នឹងផលិតផ្អែកលើគ្រោងឆ្អឹងថ្មី ដែលវាគ្រោងនឹងប្រើប្រាស់លើម៉ូដែល Lagonda ដែលជាប្រភេទរថយន្តអគ្គិសនីផងដែរ។ ដោយសារតែមានការសហការជាមួយក្រុមហ៊ុន Daimler ហេតុនេះរថយន្ត SUV ដំបូងរបស់ Aston Martin នឹងបំពាក់ដោយម៉ាស៊ីន Twin-Turbo ចំណុះ ៤,០ លីត្រ ៨ ស៊ីឡាំង របស់ Mercedes-AMG។
កម្លាំងដែលផលិតបានរំពឹងថានឹងមាន ៥០៣ សេះ ហើយវារំពឹងថានឹងដំណើរការដោយប្រព័ន្ធបើកបរវិលកង់ទាំងបួន ហើយអាចមាននូវ Drift Mode សម្រាប់ជ្រើសរើសផងដែរ។ រថយន្តថ្មីនេះ នឹងបង្ហាញខ្លួនជាផ្លូវការនាខែធ្នូ និងចេញលក់លើទីផ្សារ ឆ្នាំ ២០២០៕