Aston Martin បានបង្ហាញចេញដំណឹងជុំវិញរថយន្ត SUV ដំបូងរបស់ខ្លួនដែលនឹងបង្ហាញមុខជាសាធារណៈនៅក្នុងខែធ្នូខាងមុខ ដែលវាគឺបំពាក់ដោយម៉ាស៊ីន Twin-Turbo ចំណុះ ៤,០ លីត្រ កម្លាំង ៥៤២ សេះ របស់ក្រុមហ៊ុន Mercedes-AMG។
ម៉ាស៊ីនដែលបំពាក់លើរថយន្តម៉ូដែល DBX ធ្លាប់ត្រូវបានប្រើប្រាស់នៅលើរថយន្តម៉ូដែល Vantage និង DB11 របស់ក្រុមហ៊ុន Aston Martin នេះរួចទៅហើយ។ ការអភិវឌ្ឍ និងការសាកល្បងនៅបន្តនៅឡើយ ប៉ុន្តែ Aston Martin និយាយថាល្បឿនអតិបរមារបស់រថយន្តអាចមានដល់ ២៩០ គ.ម/ម៉។
ក្រុមហ៊ុនក៏បានបញ្ចេញនូវវីដេអូខ្លីមួយ ជាមួយនឹងដំណឹងលម្អិតថ្មីនេះ ដែលមានបញ្ចេញសំឡេងនូវម៉ាស៊ីន ៨ ស៊ីឡាំងរបស់រថយន្តផងដែរ ដោយវាមានសំឡេងស្រដៀងនឹងរថយន្ត AMG ដែរ៕