រថយន្ត Toyota FT-Se គឺជាគំរូរបស់ MR2 ប្រើអគ្គិសនីសុទ្ធ បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅគំរូរថយន្ត Toyota FT-Se ឬហៅថា MR2 ប្រើថាមពលអគ្គិសនីដ៏គួរឱ្យចាប់អារម្មណ៍របស់ខ្លួននៅក្នុងកម្មវិធី Japan Mobility Show ដែលកំពុងដំណើរការនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។

សម្រាប់ការរចនានៅផ្នែកខាងក្រៅ ត្រូវបានឌីស្សាញឡើងផ្តល់នៅប្រព័ន្ធជ្រែកខ្យល់ Aerodynamic បានយ៉ាងល្អ ដោយនៅផ្នែកខាងមុខផ្តល់នៅភាពអំណាច ដោយបានបំពាក់ប៉ាណាបិទជិត ជាមួយរន្ធខ្យល់ទំហំធំ និងអំពូលបំភ្លឺពេលថ្ងៃ LED រចនាបែបបញ្ឈរ ព្រមទាំងប្រើប្រាស់ថាសកង់ស្ព័រជាមួយដុំហ្វ្រាំង caliper ពណ៌ក្រហម ក៏ដូចដៃទ្វារ flush-door និងកញ្ចក់ចំហៀងរាងស្លីម ខណៈផ្នែកខាងក្រោយមានកាង spoiler និងចង្កៀង LED រាងស្លីម ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់ដៃចង្កូតប្រភេទ Yoke-steering wheel ជាមួយកុងទ័របង្ហាញព័ត៌មានចំនួន ២ នៅអបសងខាងដែលសម្រាប់បង្ហាញមុខងារសំខាន់ៗរបស់រថយន្ត និងព័ត៌មានកម្សាន្ត។ លើសពីនេះ ក៏បានបំពាក់កៅអីស្ព័រធ្វើពី carbon fiber ជាដើម ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Toyota មិនបានផ្តល់នៅព័ត៌មានភាពជាក់លាក់អំពីផ្នែកថាមពលនៃគំរូនេះទេ ក្រៅពីការបញ្ជាក់ថាវាជារថយន្តប្រើថាមពលអគ្គិសនីសុទ្ធប៉ុណ្ណោះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម