[ចំណេះដឹងយានយន្ត] ដើម្បីត្រួតពិនិត្យកម្រិតប្រេងរថយន្តរបស់អ្នក អ្នកត្រូវស្វែងរកទីតាំងប្រេងហ្រ្វាំងរបស់អ្នកជាមុន ដោយទីតាំងរបស់វាអាស្រ័យលើប្រភេទរថយន្តរបស់អ្នក។ ដំបូងអ្នកត្រូវដឹងទីតាំងសឺវ៉ូហ្រ្វាំង (servo brake) ដែលវានៅស្ថិតនៅក្រោមដំបូលម៉ាស៊ីនខាងមុខអ្នកបើកបររថយន្ត។ ជាធម្មតាសឺវ៉ូហ្រ្វាំងត្រូវដំណើរការដោយតភ្ជាប់នឹងឈ្នាន់ហ្រ្វាំង ដើម្បីបង្កើនសម្ពាធខ្យល់អោយរុញច្រានប្រេងនៅស៊ីឡាំងចម្បង(Master cylinder)។ ដែលនៅលើស៊ីឡាំងចម្បង គឺមានកំប៉ុងប្រេងដែលដូចបានបង្ហាញក្នុងរូបខាងក្រោមនេះ៖
នៅពេលអ្នកដាក់ជើងលើឈ្នាន់ហ្រ្វាំង សម្ពាធខ្យល់មកពីសឺវ៉ូហ្រ្វាំង ជួយរុញឲ្យប្រេងដែលនៅក្នុងស៊ីឡាំងចម្បងត្រូវបានរត់ទៅតាមទុយោរប្រេងហ្រ្វាំងទៅកាន់កង់ខាងមុខ និងខាងក្រោយ ។ ប្រសិនបើមិនមានប្រេងហ្រ្វាំងគ្រប់គ្រាន់ធ្វើអោយមានខ្យល់ចូលទៅតាមទុយោរហ្រ្វាំងលាយជាមួយប្រេង ដែលជាហេតុធ្វើឲ្យការជាន់ហ្រ្វាំងគ្មានប្រសិទ្ធិភាពទេ។ ដូច្នេះវាមានសារៈសំខាន់ខ្លាំងណាស់ដែលតម្រូវមានប្រេងគ្រប់គ្រាន់នៅក្នុងកំប៉ុងប្រេងហ្រ្វាំង។ ប្រសិនប្រើរថយន្តរបស់អ្នក ប្រើប្រព័ន្ធហ្វ្រាំង ABS អ្នកត្រូវមើលសៀវភៅណែនាំការប្រើរថយន្ត ឬ ប្រឹក្សាជាមួយជាងជំនាញក្នុងការត្រួតពិនិត្យកម្រិតប្រេងហ្វ្រាំង។ ប្រព័ន្ធប្រេងហ្វ្រាំង ABSមួយចំនួនតម្រូវអោយជាន់ឈ្នាន់ហ្រ្វាំង ២៥-៣០ដង ដើម្បីបញ្ជាក់ថាវាមិនមានដំណើរការខុសប្រក្រតី ពេលផ្លាស់ប្តូរប្រេងហើយ ឬមុនពេលចេញដំណើរទៅឆ្ងាយ។ ដើម្បីត្រួតពិនិត្យកម្រិតប្រេងហ្រ្វាំង អ្នកត្រូវធ្វើតាមជំហានដូចខាងក្រោម៖
១. សម្អាតផ្នែកខាងលើនៃកំប៉ុងប្រេងដោយប្រុងប្រយ័ត្ន ចំនួនតិចតូចនៃធូទី ឬ សារធាតុកង្វក់ដែលធ្លាក់ចូលក្នុងកំប៉ុងប្រេងអាចត្រូវល្អិតជាប់ ឬ ធ្វើអោយប្រេងអស់ប្រសិទ្ធិភាព
២. ត្រូវបើកគម្របកំប៉ុងប្រេងចេញ សូមកុំបើកគម្របប្រេងហ្វាំងទុកចោលយូរពេក ព្រោះនៅក្នុងខ្យល់មានសារជាតិទឹកធ្វើអោយប្រេងស្រូបទឹកចេញពីបរិយាកាស ដែលវានាំឲ្យប្រេងបាត់បង់គុណភាព។ ប្រសិនបើបើកទុកចោល ១៥នាទីប្រេងហ្រ្វាំងនឹងអស់ប្រសិទ្ធិភាព។
៣. រកមើលកំណត់សម្គាល់ពីកម្រិតប្រេងហ្រ្វាំង ប្រើវានៅក្រោមកម្រិតអតិបរមាយើងត្រូវបន្ថែមប្រេងកុំអោយខ្វះ តែប្រសិនបើនៅស្ថិតនៅក្រោមកម្រិតអបរមាត្រូវបង្ហូរចេញ ។
៤. ត្រួតពិនិត្យពណ៌នៃប្រេងហ្វ្រាំង ប្រសិនប្រើការប្រើប្រាស់មានរយះពេលយូរ ប្រេងហ្រ្វាំងនឹងឡើងពណ៌ក្រម៉ៅ ឬកំទេចកំទីច្រើន ដូច្នេះគួរផ្លាស់ប្តូរចេញ។
ចំណាំ:
- ប្រេងហ្វ្រាំងមានសារធាតុពុលដូច្នេះត្រូវប្រយ័ត្នពីដៃកូនក្មេង
- ពេលប្រេងហ្រ្វាំងកំពប់លើថ្នាំពណ៌ ឬ គ្រឿងបង្គុំកន្លែងណាមួយ ត្រូវយកក្រណាត់មកជូតជាប្រញាប់ ព្រោះប្រេងហ្រ្វាំងមានសារជាតិកាត់ ដែលអាចធ្វើអោយប៉ះពាល់ដល់ថ្នាំឡាន ឬផ្នែកផ្សេងទៀត
- កុំសាកល្បងលាយប្រេងហ្វ្រាំងជាមួយទឹក ឬ ប្រេងអ្វីផ្សេងទៀតអោយសោះ ព្រោះធ្វើឲ្យប្រេងហ្វាំងអស់ប្រសិទ្ធិភាពទាំងស្រុង៕