របៀបពិនិត្យរកប្រភពលេចជ្រាបខ្យល់ពីកង់រថយន្ត | ចំណេះដឹងយានយន្ត

[​ចំណេះដឹងយានយន្ត] ការ​បើកបរ​ទាំង​ធូរ​កង់​អាច​ធ្វើ​ឱ្យ​អន្តរាយ​ ដល់​យ៉ា​ន់ ដែល​គេច​មិន​ផុត​ពី​ការ​ទិញ​ថ្មី ​និង​ខាតបង់​ប្រាក់​ដោយ​ចៀស​មិន​បាន។ ប៉ុន្តែ​ប្រសិនជា​អ្នកមាន​ឧបករណ៍​ពិនិត្យ​សម្ពាធ​ខ្យល់​ក្នុង​កង់​រថយន្ត​វា ​ប្រហែលជា​អាច​ផ្តល់​នូវ​សញ្ញា​ឱ្យ​បានដឹង​ជា​មុន​ពី​ការ​ព្រមាន​នៃ​ភាព​លេច ​ជ្រាប ឬ​ធ្លាយ​សម្បក​កង់​ចេញ​ខ្យល់​នៅ​ត្រង់​ចំណុច​ណាមួយ​ជា​មិន​ខាន ។ ខាងក្រោម​នេះ គឺជា​វិធី​ពិនិត្យ​រក​មើល​ភាព​លេច​ជ្រាប​ខ្យល់​កង់​រថយន្ត​ឱ្យ​បាន​ ត្រឹមត្រូវ​៖

១. ​ដូ​យ​រថយន្ត​ទ្បើ​ង ដើម្បី​រំដោះ​សម្ពាធ​នៃ​ភាព​ជ្រាប​ខ្យល់​តាម​សម្បក​កង់។ ដោះ​កង់​ចេញពី​រថយន្ត ប្រសិនជា​អាច​ធ្វើ​ទៅ​បាន ដើម្បី​ងាយស្រួល​ពិនិត្យ​មើល​ភាព​ជ្រាប​ខ្យល់​ដែល​ពិបាក​រក​មើល។

២. ​សង្កេត​មើល​ប្រភព​នៃ​ទីតាំង​ជ្រាប​ចេញ​ខ្យល់​មក​ក្រៅ​នោះ។ ប្រសិនបើ​ប្រហោង​ដែល​ធ្លាយ​ចេញ​ធំ ឬ​ក៏​វត្ថុ​ដែល​ចាក់​ទម្លុះ​សាច់​សម្បក​នៅ​តែ​ខាំ​ជាប់​ដដែល វា​ប្រហែលជា​អាច​ងាយស្រួល​រក​ឃើញ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

៣. ​ស្តាប់​សំ​ទ្បេ​ង​ខ្យល់​ដែល​ជ្រាប​ចេញនោះ។ អ្នក​ប្រហែលជា​អាច​ស្តាប់​ឮ​សូរ​សំ​ទ្បេ​ង​ខ្យល់​តិច​ៗ​នៃ​សម្ពាធ​ខ្យល់ ដែល​ធ្លាយ​ចេញពី​ក្នុង​កង់​រថយន្ត​មក​ក្រៅ​បាន។ ការ​ស្តាប់​ពី​ភាព​លេច​ជ្រាប​នៃ​ខ្យល់​អាច​ជួយ​ដល់​អ្នក​ក្នុង​ការ​កាត់​ បន្ថយ​ការ​ស្រាវជ្រាវ​រក​ទីតាំង​ជ្រាប​ខ្យល់​បាន​យ៉ាង​ល្អ ។

៤. ​ការដឹង​ដោយ​អារម្មណ៍ ឬ​វិញ្ញាណ​ពី​ការ​ជ្រាប​ខ្យល់​ចេញពី​រថយន្តត្រូវ​ប្រើ​បាតដៃ​របស់​អ្នក​បំ​លាស់​ទី​យឺត​ៗ​នៅ​តំបន់ដែល​អ្នក​សង្ស័យ​ថា​មាន​ជ្រាប​ខ្យល់​ចេញ​ប្រមាណ​ជា​២,៥៤​សង់ទីម៉ែត្រពី​ផ្ទៃ​សម្បក​កង់។

៥. យក​ទឹកសាប៊ូ​១​ភាគ​លាយ​ជាមួយនឹង​ធម្មតា​៤​ ភាគ ហើយ​យក​ទឹក​ដែល​លាយ​ច្របល់​ចូល​គ្នា​នេះ ដាក់​នឹង​ដៃ​បាច​មក​លើ​កង់​រថយន្ត ឬ​ក៏​យក​ទឹក​នោះ​ច្រក​ដប​មាន​ចំពួយ​បាញ់​ទៅ​លើ​កង់​រថយន្ត ដោយ​ការ​បង្វិល​ឱ្យ​សព្វ​នោះ​អ្នក​ប្រាកដជា​នឹង​ឃើញ​ពពុះ​ពី​កន្លែង ដែល​មាន​ជ្រាប​ខ្យល់​ជា​មិន​ខាន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម