លុយចំណេញរបស់ Hyundai ឡើងដល់ចំណុចកំពូលនៅដើមឆ្នាំនេះ

Hyundai បានប្រកាសចេញតួលេខហិរញ្ញវត្ថុ និងចំនួនលក់ប្រចាំត្រីមាសដំបូងនៃឆ្នាំ២០២១នេះ ដែលបង្ហាញអំពីប្រាក់ចំណេញខ្ពស់បំផុតមួយមិនធ្លាប់មានក្នុងរយៈពេល៤ឆ្នាំកន្លងមក។

នៅអំឡុងត្រីមាសដំបូងនេះ Hyundai អាចលក់ចេញរថយន្តបាន ១ ០០០ ២៨១គ្រឿងនៅជុំវិញពិភពលោក ដែលកើនឡើង ១០,៧% ធៀបនឹងឆ្នាំ ២០២០។ ចំនួនលក់នៅក្រៅប្រទេសកូរ៉េខាងត្បូងមានកំណើន ៩,៥% ដែលមានសរុបចំនួន ៨១៤ ៨៦៨គ្រឿង ខណៈចំនួនលក់នៅក្នុងប្រទេសមានកំណើន ១៦,៦%។ Hyundai និយាយថារថយន្ត Tucson ថ្មីជាមួយនឹងរថយន្ត Genesis G80 និង GV70 ជាចំណែកមួយជួយដល់កំណើននេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មើលប្រាក់ចំណេញនៅត្រីមាសទី១នេះវិញ Hyundai ទទួលបានប្រាក់ចំណេញប្រមាណ ១,១៦ពាន់លានដុល្លារ កើនឡើង ១៨៧% ធៀបនឹងប្រាក់ចំណេញ ៤៦៣លានដុល្លារកាលពីឆ្នាំ ២០២០។ ក្រុមហ៊ុនរំពឹងថាត្រីមាសទី២នឹងទទួលបានប្រាក់ចំណេញ ១,២៥ពាន់លានដុល្លារ ដែលនឹងមានកំណើន ៥៣៦% ធៀបនឹងឆ្នាំ ២០២០៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម