កាលពីខែកុម្ភៈកន្លងទៅនេះ មានការបញ្ជាក់ពីក្រុមហ៊ុន Ford នៃប្រទេសអូស្ត្រាលី និងប្រធានក្រុមហ៊ុន Ford នៃតំបន់អឺរ៉ុប ទាក់ទងនឹងរថយន្ត Ford Ranger ប្រភេទប្រើថាមពលអគ្គិសនី។
ជាថ្មីម្ដងទៀត ប្រធានក្រុមហ៊ុន Ford នៃតំបន់អឺរ៉ុបលោក Hans Schep បាននិយាយជាមួយសារព័ត៌មាន Automotive News កាលពីថ្មីៗនេះថា រថយន្ត Ford Ranger ប្រភេទថ្មីរំពឹងថានឹងបង្ហាញវត្តមានមុនឆ្នាំ ២០២៥។
លោក Han Schep មិនបានបញ្ជាក់នោះទេថា Ford Ranger ប្រភេទថ្មីនេះនឹងជាប្រភេទអគ្គិសនីបែប Plug-in Hybrid ឬអាចជាប្រភេទប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធនោះ។
យ៉ាងណាក្ដីប្រភេទអគ្គិសនីសុទ្ធហាក់ដូចជាសមទំនងជាង ដោយសារតែការអភិវឌ្ឍន៍រថយន្តប្រភេទ Plug-in Hybrid មិនយូរមិនឆាប់នឹងត្រូវជំនួសដោយរថយន្តប្រភេទអគ្គិសនីសុទ្ធដដែលនៅថ្ងៃអនាគត៕