យោងតាមរបាយការណ៍ចុងក្រោយបង្អស់ចេញពីប្រទេសចិន បានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តចិន BYD ត្រូវគេរំពឹងថា នឹងជាអ្នកផ្គង់ផ្គង់អាគុយប្រភេទថ្មី ហៅថា “Blade Battery” ទៅឲ្យក្រុមហ៊ុនផលិតរថយន្តអគ្គិសនីងាមេរិក Tesla។
ទោះបីជាយ៉ាងណាក៏ដោយ ប្រភពនៃព័ត៌មានខាងលើនេះគឺមិនទាន់ផ្លូវការនៅឡើយទេ ខណៈដែល BYD និង Tesla ក៏មិនទាន់បានចេញមុខធ្វើការអធ្ថាធិប្បាយលើរឿងនេះដែរ។
គួរឲ្យដឹងថា អាគុយ “Blade Battery” គឺគ្រាន់តែជាឈ្មោះសម្រាប់អាគុយ Lithium Iron Phosphate ឬ LFP របស់ BYD ប៉ុណ្ណោះ។
យ៉ាងណាមិញ ក្រុមហ៊ុន Tesla បានប្រើប្រាស់អាគុយ LFP នេះនៅលើរថយន្ត Model 3 និង Model Y ដែលផលិតនៅក្នុងប្រទេសចិន រួចស្រេចទៅហើយ ប៉ុន្តែអាគុយទាំងនោះត្រូវបានផលិតដោយក្រុមហ៊ុន CATL។ ជាមួយគ្នានេះដែរ កិច្ចសហការណ៍រវាង Tesla និង CATL ទើបតែបានធ្វើការពង្រីកនៅពេលថ្មីៗនេះទៀតផង៕