[ចំណេះដឹងយានយន្ត] ការបើកបររថយន្តលេខដៃអាចជួបការលំបាកក្នុងការអនុវត្តជាងលេខអូតូពិសេសខណ:ពេលលោកអ្នកបំលាស់ទីរថយន្តទ្បើងទីទួលដែលអ្នកកាន់ចង្កូតរថយន្តជាច្រើនអាចគាប់ជួនត្រូវរលត់ម៉ាស៊ីនខណ:ពួកគាត់បញ្ចូលលេខទ្បើងទួលឬទ្បើងចំណោតភ្នំក្នុងតំណែងលេខ១ជាហេតុប្រឈមនឹងហានិភ័យយ៉ាងខ្លាំង។ ដូចនេះសូមណែនាំពីវិធីសាស្រ្តលេខ១ក្នុងពេលបើករថយន្តទ្បើងផ្លូវចោត ឬទីទួលខ្ពស់កុំអោយជួបបញ្ហាដូចតទៅ៖
ជំហានទី១: រក្សាជើងឆ្វេងលើឈ្នាន់អំប្រាយ៉ាជាន់ដាក់ទៅលើឈ្នាន់ហ្គាររហូតចាប់ផ្តើមបង្កើនល្បឿនរង្វិលជុំបន្តិចម្តងៗ ។
ជំហានទី២: សម្រួលដកជើងឆ្វេងចេញពីឈ្នាន់អំប្រាយ៉ាយឺតៗ ស្របពេលជើងស្តាំបន្ថិចលើឈ្នាន់ហ្គារ។
ជំហានទី៣: នៅពេលរថយន្តចាប់ផ្តើមផ្លាស់ទីម៉ាស៊ីនក៏ចាប់ផ្តើមបង្កើនរង្វិលជុំម៉ាស៊ីក៏ចាប់ផ្តើមបង្កើនជុំម៉ាស៊ីខ្លាំងទ្បើងសាជាថ្មីដែរ។ដូច្នេះអ្នកជាន់អំប្រាយ៉ាគ្រប់ពេលជាមួយនឹងជើងឆ្វេងហើយលែងឈ្នាន់ហ្គារដែលនៅជើងខាងស្តាំ។
ជំហានទី៤: រំកិលចង្កឹះលេខទៅក្នុងតំណែងលេខទី២ ដោយប្រើដៃខាងស្តាំ។
ជំហានទី៥: បង្កើនការជាន់ហ្គារជាមួយជើងខាងស្តាំទុកជើងឆ្វេងស្ថិតនៅលើឈ្នាន់ហ្គារគ្រប់ពេល។
ជំហានទី៦: ពេលម៉ាស៊ីនរថយន្តចាប់ផ្តើមបង្កើនកម្លាំងរង្វិលជុំទ្បើងវិញលែងជើងឆ្វេងយ៉ាងស្បឺតៗពីឈ្នាន់អំប្រាយ៉ាស្របពេលជើងស្តាំបន្តដាក់សម្ពាធលើឈ្នាន់ហ្គារ។អនុវត្តនូវវិធីសាស្រ្តបែបនេះនៅគ្រប់តំណែងលេខទាំងអស់ជាការស្រេច៕