វៀតណាមមាន Rolls-Royce Cullinan ជិះប៉ុន្មានគ្រឿងហើយ?

រថយន្ត​ Cullinan ដែល​ជា​ប្រភេទ​រថយន្ត​ SUV ដំបូង​របស់​ក្រុមហ៊ុន​ Rolls-Royce ទទួល​បាន​ការ​ពេញ​និយម​ខ្លាំង​ពី​បណ្ដា​អ្នក​មាន​ប្រាក់​នៅ​ជុំវិញ​ពិភពលោក​ ដោយ​សារ​តែ​ប្រណីតភាព​ដ៏​អស្ចារ្យ​របស់​វា។

នៅ​ប្រទេស​វៀតណាម​ឯណោះ រថយន្ត​ Rolls-Royce Cullinan ក៏​ទទួល​បាន​ការ​ចាប់​ចិត្ត​ខ្លាំង​ណាស់​ដែរ ហើយ​បើ​តាម​វិបសាយ​រថយន្ត​វៀតណាម​ Xehay ​បាន​ឲ្យ​ដឹង​ថា​នៅ​ទឹកដី​វៀតណាម មាន​រថយន្ត​ Cullinan សរុប ១១​គ្រឿង​មក​ហើយ ដែល​មាន​បើកបរ​លើ​ដង​ផ្លូវ ទាំង​តាម​ការ​នាំ​ចូល​ពី​ក្រុមហ៊ុន​ផ្លូវ​ការ និង​​ហាង​លក់​រថយន្ត​ឯកជន។ នៅ​វៀតណាម​រថយន្ត Cullinan នេះ​គឺ​មាន​តម្លៃ​​ខុស​ៗ​គ្នា​ទៅ​តាម​ការ​កុម្ម៉ង់​របស់​អតិថិជន ដែល​មាន​តម្លៃ​ចន្លោះ​ពី ៣២ ទៅ ៤៦ ពាន់​លាន​ដុង ដែល​ស្មើ​ប្រមាណ ១,៣៨​លាន​ដុល្លារ ទៅ​ប្រមាណ ១,៩៨​លាន​ដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Cullinan មាន​ប្រើ​ប្រាស់​ម៉ាស៊ីន​សាំង ៦,៧៥លីត្រ ១២ស៊ីឡាំង ជា​ប្រភេទ Twin-Turbocharged ដែល​វា​អាច​ផលិត​កម្លាំង​បាន ៥៦៣សេះ និង​មាន​ល្បឿន​អតិបរមា ២៥០គ.ម/ម៉៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម