ស្ងាត់ៗ ក្រុមហ៊ុនលក់រថយន្តផ្លូវការរបស់ជប៉ុន ត្រៀមបើកសាខាថ្មី ធំជាងមុនខ្លាំង នៅតំបន់សក្តានុពលផ្លូវ ៦០ម៉ែត្រ

[ក្នុងស្រុក] កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមការងារខេមបូ អូតូ បានធ្វើដំណើរលើផ្លូវ ៦០ម៉ែត្រ ហើយក៏បានប្រទះភ្នែកឃើញការដ្ឋានសាងសងក្រុមហ៊ុនលក់រថយន្តផ្លូវការយ៉ាងធំមួយ ចាប់ផ្តើមលេចរូបរាងជាផ្លូវការ ដោយមានដាក់អក្សរលើផ្ទាំងប៉ាណូថា “ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) សាខាមានជ័យ” ។ នេះគឺជាសម្ធិផលមួយថ្មីមួយទៀតហើយរបស់ ក្រុមហ៊ុនចែកចាយរថយន្តថ្មីផ្លូវការតូយ៉ូតា ក៏ដូចជាបងប្អូនដែលរស់នៅតំបន់ផ្លូវ ៦០ម៉ែត្រ​ ដោយក្រុមហ៊ុនតូយ៉ូតា(ខេមបូឌា) កំពុងត្រៀមបើកដំណើរការនូវសាខាថ្មី (សាខាមានជ័យ) នៅលើផ្លូវដែលកំពុងមានសក្តានុពល ៦០ម៉ែត្រ ដើម្បីបំពេញនូវតម្រូវការ ក៏ដូចជាជួយសម្រួលដល់ការប្រើប្រាស់របស់អតិថិជនអោយកាន់តែមានភាពងាយស្រួល និងសំបូរបែបបន្ថែមទៀតនោះ។

សម្រាប់អគារថ្មី ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) សាខាមានជ័យ នឹងបើកបម្រើសេវាកម្មដូចជា ៖ 

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • សេវាកម្មផ្លាស់ប្តូររថយន្តចាស់ យករថយន្តថ្មី
  • សេវាកម្មលក់រថយន្តថ្មី
  • សេវាកម្ម ជួសជុលទូទៅ
  • និងសេវាកម្មលក់គ្រឿងបន្លាស់

គួរឲ្យដឹងដែរថា ក្រុមហ៊ុនតូយ៉ូតា(ខេមបូឌា) បានដំណើរការអាជីវកម្មរបស់ខ្លួនអស់រយ:ពេល ៣០ឆ្នាំរួចមកហើយ ជាមួយការពង្រីកវិសាលភាពរបស់ខ្លួនជាច្រើនខេត្តក្រុង ដោយពេលថ្មីៗនេះទើបសម្ភោធនូវសាខាថ្មី សាខាខេត្តកំពង់ចាម ហើយក៏ត្រៀមបើកដំណើរការសាខាថ្មីមានជ័យនេះ។  

ជាមួយគ្នានេះដែរ យើងពុំទាន់ដឹងច្បាស់ទេថា អគារថ្មីនេះនឹងបញ្ចប់ការសាងសង ក៏ដូចជាបើកដំណើរការជាផ្លូវការនៅពេលណានូវឡើយទេ និងចំណាយទំហំទឹកប្រាក់វិនិយោគប៉ុន្មាននោះទេ សម្រាប់ព័ត៍មានច្ប​ាស់ការ យើងនឹងរង់ចាំការប្រកាសជាផ្លូវការពីក្រុមហ៊ុនផ្ទាល់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម