ស្ងាត់ៗ! GM ប្រកាសលុបចោល Platform “Ultium” សម្រាប់ការផលិតរថយន្តអគ្គិសនីរបស់ខ្លួន

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន General Motors (GM) បានប្រកាសថា ពួកគេនឹងលុបចោលឈ្មោះ ឫ Platform “Ultium” ។ ក្នុងនោះក្រុមហ៊ុននេះ មិនបានផ្តល់ហេតុផលច្បាស់លាស់នៃការលុបចោលនេះទេ។

គួរឲដឹងថា “Ultium” គឺជាឈ្លោះគ្រោងឆ្អឹង ឫ Platform ដែលក្រុមហ៊ុន GM ប្រើក្នុងការផលិតរថយន្តអគ្គិសនី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ផងថា គ្រោងឆ្អឹង ឫ Platform “Ultium” ត្រូវបានក្រុមហ៊ុន GM ប្រើក្នុងការផលិតរថយន្តអគ្គិសនីនៅដើមឆ្នាំ២០២០ មានដូចជារថយន្តអគ្គិសនី Acura ZDX, Buick Electra E4 និង E5, Cadillac Lyriq, Cadillac Celestiq, Chevrolet Blazer EV, Chevrolet Silverado EV និង Honda Prologue។ លើសពីនេះ ក្រុមហ៊ុន GM នឹងបន្តការផលិត EV ជាច្រើនក្នុងឆ្នាំ២០២៤ នេះជាមួយនឹងគោលដៅផលិត ២០មុឺនគ្រឿង សម្រាប់ម៉ូឌែល Cadillac, Chevrolet, GMC និង BrightDrop ទោះបីជាគោលដៅផលិតនេះតិចជាងគោលដៅដើមដែលក្រុមហ៊ុនបានកំណត់ដល់ ៣០មុឺនគ្រឿងក៏ដោយ។

លើសពីនេះទៅទៀត លោកស្រី Mary Barra ប្រធាននាយកប្រតិបត្តិរបស់ GM បានបញ្ជាក់ថា ពួគគេនឹងបង្កើនការវិនិយោគក្នុងការផលិតរថយន្តអគ្គិសនីទៅតាមគម្រោងដែលបានគ្រោងទុុកចាប់តាំងពីឆ្នាំ២០១៨៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម