ដោយសារសៀវភៅកាតាឡុក​ Ford ត្រូវបាន ACCC ពិន័យទឹកប្រាក់ខ្ទង់ ៤​ មុឺនដុល្លារ

[បរទេស] គណៈកម្មការ ACCC ដែលជាអ្នកឃ្លាំមើលអ្នកប្រើប្រាស់កំពូលរបស់ប្រទេសបានផាកពិន័យក្រុមហ៊ុន Ford ក្នុងប្រទេសអូស្តា្រលីចំនួន ៣៨,៥១១ ដុល្លារ ដោយសារសៀវកាតាឡុកដែលមានព័ត៌មានមិនត្រឹមត្រូវ និងត្រូវបានចោទប្រកាន់ថាបានបំភាន់អតិថិជន ប៉ុន្តែនោះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។

ACCC ចោទប្រកាន់ថា សៀវភៅកាតាឡុកបានអះអាងមិនពិតថា Mach 1 អាចប្រើបានជាមួយ sensor​ ចតរថយន្តខាងក្រោយ ចង្កៀងកាត់អ័ព្ទ LED កម្រាល Mustang Mach 1 ភ្លើងលំអខាងក្នុងរថយន្ត និង Torsen limited-slip differential និងលក្ខណៈពិសេសមួយចំនួនទៀត ដែលលក្ខណៈពិសេសទាំងនេះគឺមិនមានពិតលើរថយន្ត Mach 1 ដែលលក់នៅអូស្ត្រាលីនោះទេ ពោលគឺមានសម្រាប់តែនៅទីផ្សារអាមេរិកខាងជើងប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ថែមពីលើការពិន័យ Ford បានយល់ព្រមបង់ប្រាក់ទៅ ACCC ខ្លួននឹងចាប់ផ្តើមផ្តល់សំណងប្រសើរឡើងដល់អ្នកប្រើប្រាស់ដែលបានទិញរថយន្ត Mustang Mach 1 ។ យុទ្ធនាការនេះនឹងធ្វើឱ្យក្រុមហ៊ុនផលិតរថយន្តចំណាយប្រាក់ប្រហែល ៣.២៧ លានដុល្លារ ។

ដើម្បីជាការប៉ះប៉ូវដល់អតិថិជនដែលបានទិញរថយន្ត Mustang Mach 1 មុនថ្ងៃទី ១៧ ខែសីហា នឹងត្រូវបានផ្តល់ជូនជម្រើស១ ក្នុងចំណោមជម្រើស២ ដោយពួកគេអាចប្រគល់យានយន្តរបស់ពួកគេមកវិញជាមួយការសងប្រាក់វិញពេញលេញ ឬទទួលបានសំណងចំនួន ៥,៤០០ ដុល្លារ ក៏ដូចជាសេវាកម្មឥតគិតថ្លៃរយៈពេល ៣ឆ្នាំ និងបទពិសោធន៍មួយថ្ងៃនៅក្នុងព្រឹត្តិការណ៍ Supercars ដែលមានលក្ខណៈពិសេស ក្នុងចំណោមរបស់ផ្សេងទៀត ការចូលទស្សនាដោយឥតគិតថ្លៃក្នុងព្រឹត្តិការណ៍ និងការជិះក្នុងកម្មវិធីរថយន្តប្រណាំងរបស់Ford ជាដើម។

ខណៈដែរអតិថិជនដែលបានទិញយានយន្តរបស់ពួកគេបន្ទាប់ពីថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២១ មិនអាចប្រគល់យានយន្តរបស់ពួកគេមកវិញសម្រាប់ការសងប្រាក់វិញពេញលេញទេ ប៉ុន្តែត្រូវបានផ្តល់សំណងចំនួន ៥,៤០០ ដុល្លារ ជាសំណង សេវាកម្ម និងថ្ងៃតាមដាន ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម