ស្វែងយល់ពី Royal Enfield Continental GT 650 ប្រភេទម៉ូតូ Café តិចមើល!

Royal Enfield Continental GT 650 ជាម៉ូតូមួយក្នុងចំនោមកូនភ្លោះ 650 ដែល Royal Enfield បាននាំយកមកលក់នៅលើទីផ្សារ ដើម្បីប្រជែងជាមួយម៉ូតូ Triumph Street Cup និង Kawasaki W800 ។ វាជាបងប្អូនរបស់ម៉ូដែល Interceptor 650 ដែលជាម៉ូតូធន់មធ្យមប្រណីតមួយ ផ្ដល់នូវអារម្មណ៍ doobielicious ពីទសវត្សរ៍៦០ក្នុងរដ្ឋកាលីហ្វ័រញ៉ា ដែលនេះគឺត្រូវអរគុណដល់ធុងសាំងរាងដូចដំណក់ទឹក, កែបជាប់គ្នាហើយវែង និងដៃកាន់ទាំងសងខាងរបស់វា។ ម៉ូតូដែលមើលទៅស្អាត និងងាយស្រួលជិះ ដែលបានដណ្តើមយកទីផ្សារយ៉ាងឆាប់រហ័សមួយនេះ បានក្លាយជាម៉ូតូដែលលក់ដាច់បំផុតនៅចក្រភពអង់គ្លេស។ ហេតុអ្វី? ដោយសារតែវាផ្តល់នូវការសន្សំសំចៃដល់ការចំណាយរបស់អ្នក ដោយមានតម្លៃចាប់ផ្តើមពី ៥ ៧០០ផោន ប៉ុណ្ណោះ។ ពោលគឺវាជាម៉ូតូប្រណីតមួយ ដែលមានតម្លៃក្រោម ៦ ០០០ផោន ក្នុងប្រភេទថ្នាក់ដូចគ្នានេះ។

ដូច្នេះតើ Continental GT ខុសគេយ៉ាងដូចម្តេច?

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គឺមើលទៅសង្ហារ! ការពិតទៅគឺទាំង Interceptor និង Continental គឺមានលក្ខណៈមេកានិចដូចគ្នាស្ទើរតែគ្រប់កន្លែងទាំងអស់។ ពួកគេទាំង ២ មានបំពាក់ម៉ាស៊ីនភ្លោះស្របគ្នាកម្លាំង ៦៥០cc ភ្ជាប់ជាមួយកង្ហារ (air-cooled 650 parallel twin)។ វាមិនមានថាមពលឬកម្លាំងបង្វិលជុំច្រើនទេ ប៉ុន្តែនេះក៏មិនមែនជាចំណុចសំខាន់ដែរ។ នៅក្នុងយុគសម័យមួយនេះ សមត្ថភាពនេះគឺវាសមល្មមសម្រាប់សេណារីយ៉ូទាំងអស់ ហើយវាមានន័យថាគ្រប់គ្រាន់សម្រាប់អ្នកប្រើប្រាស់។ ប៉ុន្តែភាពខុសគ្នាសំខាន់រវាងម៉ូតូទាំង ២ គឺថា Continental ថ្មីគឺជាប្រភេទម៉ូតូ Café ដែលទាញអារម្មណ៍អ្នកឱ្យនឹកដល់ Continental GT 250 ពីទសវត្សរ៍៦០។

វាបានជំនួសដៃកាន់ធំទូលាយទៅជាដៃកាន់ដែលមានខ្ទាស់ clip-ons, ប្ដូររូបរាងធុងសាំង, ប្ដូរកែបវែងភ្ជាប់គ្នាដូចកៅអី ទៅជាប្រភេទកែបតែមួយ (កែបអាចប្ដូរវិញបានប្រសិនបើអ្នកចង់មានគ្នាជិះនៅខាងក្រោយ) និងរើឈ្នាន់ថយទៅខាងក្រោយ។ ការផ្លាស់ប្តូរបន្តិចបន្តួចដែលធ្វើឱ្យមានភាពខុសប្លែកគ្នាយ៉ាងខ្លាំងនេះ មិនមែនគ្រាន់តែមើលទៅឱ្យខុសគ្នានោះទេ ប៉ុន្តែថែមទាំងផ្ដល់នូវរបៀបជិះខុសគ្នាផងដែរ។

ខណៈដែលអ្នកត្រូវបង្ខំឱ្យមានការផ្ដោតអារម្មណ៍ខ្ពស់នៅពេលជិះ Interceptor អ្នកត្រូវការងើយមុខឡើង ស្មាទាំងសងខាងទប់លំនឹង ការគិតរបស់អ្នកត្រូវនៅជាមួយម៉ូតូខ្លាំងជាងមុន។ ប៉ុន្តែអស្ចារ្យណាស់ Continental វាមិនពិបាកជិះជាង Interceptor នោះទេ។ ជាធម្មតាការជិះម៉ូតូ Café ធ្វើឱ្យកដៃនិងត្រគាករបស់អ្នកមានសម្ពាធយ៉ាងខ្លាំង។ ប៉ុន្តែមានពេលមួយនោះ ម៉ូតូរបស់យើងអាចជិះបានចម្ងាយជាង ២ ០០០ ម៉ាយល៍ ក្នុងរយៈពេលក្រោម ២ សប្តាហ៍នៃការជិះ ហើយមិនមានបញ្ហាអ្វីនោះទេ។ ដូច្នេះជាមួយ Royal Enfield យើងលះបង់ដើម្បីអតិថិជន។

ឈប់! តើ Royal Enfield ជានរណា? ពួកគេស្តាប់ទៅដូចឈ្មោះស្ដេចណាស់។

ខណៈដែលយីហោចាស់ៗបាត់ទៅវិញតាមពេលវេលា ប៉ុន្តែមិនមានក្រុមហ៊ុនណានៅឈរជើងរឹងមាំដូច Royal Enfield នោះទេ បើយើងនិយាយពីឥទ្ធិពលក្រុមហ៊ុនជើងចាស់។ ដោយបានផលិតម៉ូតូលើកដំបូងនៅឆ្នាំ១៩០១ វាជាយីហោម៉ូតូចាស់ជាងគេដែលនៅឈរជើងដល់សព្វថ្ងៃ។ គិតចាប់តាំងពីឆ្នាំ១៩៥៥ ក្រុមហ៊ុនបានផ្លាស់ប្តូរផលិតកម្មពីចក្រភពអង់គ្លេសទៅប្រទេសឥណ្ឌា ដែលទីនោះជាកន្លែងដែលយីហោបន្ដឈរជើងរហូតមក; ហើយជាការពិតណាស់ នៅឥណ្ឌាមានម៉ូតូរបស់ Royal Enfield ជាង៣លានគ្រឿង។ ហើយជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៧០ Royal Enfield បាននាំយកមកនូវម៉ូតូប្រភេទស៊ីឡាំងភ្លោះត្រឡប់មកវិញ ដើម្បីទាក់ទាញអតិថិជនអន្តរជាតិឱ្យកាន់តែច្រើន។ ដូច្នេះហើយទើបយើងមាន Continental GT និង Interceptor។

ចុះមានអារម្មណ៍បែបណានៅពេលជិះវា?

ងាយស្រួលជិះបំផុត! ម៉ូតូគឺមិនធ្ងន់ពេក ជាមួយឧបករណ៍បញ្ជាស្រាល និងកៅអីមានផាសុខភាព, អ្នកអង្គុយនៅទីតាំងដែលមិនធ្វើឱ្យអ្នកពិបាកបញ្ជាលើម៉ូតូ ដូច្នេះអ្នកមានអារម្មណ៍ជឿជាក់នៅពេលអ្នកពន្លត់ម៉ាស៊ីន។ កន្លែងដែលអ្នកនឹងខកចិត្ត គឺសំឡេងរំខានរបស់វា។ ប៉ុន្តែកុំបារម្ភឥឡូវនេះប្រដាប់កាត់បន្ថយសំឡេងជាច្រើននៅលើទីផ្សារ ដើម្បីដោះស្រាយបញ្ហានេះ។

​ម៉ាស៊ីន​​ភ្លោះ៤​វគ្គ ប្រព័ន្ធកង្ហារ និងស្អំប្រេងម៉ាស៊ីន​គឺដើរបានរលូនល្អ ដែលនេះគឺត្រូវអរគុណដល់ស្តុងបង្វិល ២៧០ ដឺក្រេរបស់ម៉ូតូ។ ហើយជាមួយនឹងកម្លាំង ៤៧bhp និងកម្លាំងបង្វិល ៣២lb-ft វាចាប់កម្រិត RPM ទាប ហើយបញ្ជូនទៅវិញជាមួយកម្លាំង ២ ៥០០rpm តាមរយៈប្រអប់លេខ៦វគ្គ (ដំបូងគេសម្រាប់ Royal Enfield) ។ លេខទាំង ៣ ចុងក្រោយរបស់វា គឺមានអារម្មណ៍ថាមិនមានអ្វីខុសប្លែកគ្នានោះទេ ប៉ុន្តែវាមិនជាបញ្ហានោះទេ ព្រោះអ្នកនៅតែប្រើវាដដែល ព្រោះវាបន្ថែមស្រទាប់នៃទំនាក់ទំនងនិងភាពសប្បាយរីករាយ នៅក្នុងឧស្សាហកម្មយានយន្តដែលកំពុងបោះបង់វាចោល។ ការចែកចាយលីនេអ៊ែររបស់ម៉ាស៊ីន គឺមានរហូតដល់បន្ទាត់ក្រហមខ្ទង់ ៧ ០០០rpm ប៉ុន្តែគួរឱ្យស្ដាយ យ៉ាងណាវាមិនខ្លាំងដូចដែលនិយាយនោះទេ នៅពេលដែលអ្នកជិះវា។

ផ្ទាំងផ្សាយពាណិជ្ជកម្ម