ហាហាហា! The Rock ថាមិនដែលលឺពីភីកអាប់ Tesla Cybertruck អីហ្នឹងទេ

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ ក្នុងអំឡុងពេលនៃការផ្សាយ podcast របស់លោក Joe Rogan ដែលឲ្យឈ្មោះថា The Joe Rogan Experience ជាមួយលោក Dwayne Johnson ឬ The Rock ដោយបានលើកយកប្រធានបទអំពីរថយន្ត អស់រយៈពេលជិត ៣ ម៉ោងរបស់ពួកគេ ។

ក្នុងនោះ Dwayne Johnson ឬ The Rock បានសួរទៅកាន់លោក Joe Rogan ថាប្រើប្រាស់រថយន្តម៉ូដែលអ្វីសម្រាប់ប្រចាំថ្ងៃ  បន្ទាប់មក The Rock បានសួរទៀតថា ថាតើ Tesla មានផលិតរថយន្ត SUV ឬរថយន្តភីកអាប់ដែលឬអត់ មុនពេលលោក Rogan បង្វែរការពិភាក្សាទៅកាន់ភីកអាប់ Tesla Cybertruck ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម
Tesla Cybertruck

ដោយសារតែថ្មីៗនេះ លោក Elon Musk គឺជាភ្ញៀវនៅក្នុង podcast របស់លោក Joe Rogan ហើយបានអនុញ្ញាតឲ្យគាត់ធ្វើតេស្តដោយបាញ់ព្រួញទៅលើភីកអាប់ Cybertruck ទៀតផង។ ជាមួយគ្នានេះ លោក Rogan ហាក់បីដូចជាជាប់ចិត្តនឹងការរចនាដ៏មិនគួរឲ្យជឿនេះ នឹងបានប្រាប់ដល់ The Rock ប៉ុន្តែត្រូវបានលោកអះអាងថាគាត់មិនដែលធ្លាប់បានឮអំពី Cybertruck នោះទេ និងសុំមើលរូបថែមទៀតផង។

គួរបញ្ជាក់ផងដែរថា Dwayne Johnson ឬ The Rock គឺជាអតិថិជនរបស់ក្រុមហ៊ុន Ford ជាយូរយារណាស់មកហើយ និងជាម្ចាស់រថយន្តជាច្រើនគ្រឿងក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម