ឡានប្រណីតរបស់ចិន ដាល់លក់តម្លៃចាប់ពីជាង ៥ម៉ឺនដុល្លារនៅជប៉ុន

រថយន្តប្រណីតរបស់ចិនម៉ូដែល Hongqi H9 ដែលអះអាងថាជាគូប្រជែងរបស់រថយន្ត Mercedes S-Class នោះ បានប្រកាសអំពីតម្លៃលក់ជាផ្លូវការនៅលើទីផ្សារប្រទេសជប៉ុន ដែលមានតម្លៃធូរថ្លៃជាង S-Class។

អតិថិជននៅជប៉ុនអាចមានជម្រើសចំនួន ៦ ប្រភេទជាមួយរថយន្ត Hongqi H9 ដោយមានតម្លៃចាប់ពីប្រមាណ ៥៥ ៦៤៣ដុល្លារ រហូតដល់ថ្លៃដាច់គេគឺតម្លៃប្រមាណ ១០០ ០៦២ដុល្លារ។ ប្រៀបនឹងរថយន្ត Mercedes-Benz S400 មានតម្លៃចាប់ពីប្រមាណ ១១៧ ៣០០ដុល្លារ នៅជប៉ុន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរដឹងថាក្រុមហ៊ុន Hongqi បានបញ្ចេញលក់រថយន្តរបស់ខ្លួននៅលើទីផ្សារធំៗមួយចំនួនរួចមកហើយ ដោយក្នុងនោះមានប្រទេសអារ៉ាបរួមផងដែរ ដោយនៅអារ៉ាបរួមរថយន្ត Hongqi H9 មានតម្លៃចាប់ពីប្រមាណ ៦២ ៥៦៥ដុល្លារ ដល់ប្រមាណ ៨៤ ៧២៣ដុល្លារ។

គួរដឹងថារថយន្ត Hongqi H9 មានប្រើប្រាស់ម៉ាស៊ីនចំណុះ ២,០លីត្រ ៤ស៊ីឡាំង ប្រភេទ Turbocharged ដែលផលិតកម្លាំងបាន ២៥២សេះ ហើយវាក៏មានប្រភេទប្រើម៉ាស៊ីន Supercharged ចំណុះ ៣,០លីត្រ ៦ស៊ីឡាំងដែលមានកម្លាំង ២៧២សេះផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម